Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota Raize នឹងមាន Version កៅអី ៣ជួរ

  • Print

យោងតាមប្រភពលេចធ្លាយជាច្រើនដែលដកស្រង់ដោយសារព័ត៌មានជប៉ុន Spyder7 បង្ហាញថា Toyota Raize នឹងមាន Version ថ្មីមួយទៀតឈ្មោះថា Raize Spaceដែលបំពាក់កៅអីជួរទី៣ ឬសរុបចំនួន ៧កៅអី ដូចរថយន្ត SUV មួយចំនួនទៀតដែរ។

រថយន្ត Version ថ្មីនេះ នឹងត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង DNGA ដោយជួយផ្តល់ឱ្យរថយន្តកាន់តែធំទូលាយ និងវែងជាងមុន ពោលគឺវានឹងមានប្រវែង ៤២៩៥មម (Version ធម្មតាមានប្រវែងតែ ៤០៣០មម) ទទឹង ១៧០០មម និងកម្ពស់ ១៦៨០មម។

ចំពោះការឌីហ្សាញរូបរាងវិញ ពិតណាស់គឺវានឹងខុសពី Version ធម្មតា ដោយ Version ថ្មីនេះគឺមានបង្អួចកញ្ចក់ទី៣នៅចំហៀងសងខាង ខាងក្រោយ សម្រាប់អ្នកអង្គុយកៅអីជួរទី៣។ ចំណែកចង្កៀងខាងមុខ នឹងត្រូវឌីហ្សាញជារាងអក្សរ L ដូច Prius 2023 ដែរ។ រថយន្ត Toyota Raize Space នឹងប្រើម៉ាស៊ីសាំងចំណុះ ១,២លីត្រ ៣ស៊ីឡាំង បំពាក់ជាមួយម៉ូទ័រអគ្គិសនី e-SMART HYBRID ដែលជួយសន្សំសំចៃការប្រើប្រាស់សាំង គឺជាមធ្យម ៣.៨៥លីត្រក្នុង ១០០គីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay