Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំងនេះជាមុខងារថ្មីសំខាន់ៗ WhatsApp ត្រៀមបញ្ចូលទៅក្នុង កម្មវិធីរបស់ខ្លួន

  • Print

កម្មវិធី WhatsApp កំពុងធ្វើការកែប្រែទៅលើ App របស់ខ្លួន ដោយបានបញ្ចូលមុខងារថ្មីមួយចំនួន គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់។ នៅពេលនិយាយទៅដល់កម្មវិធីផ្ញើសារដែលពេញនិយម គេតែងនឹកឃើញមុនគេ កម្មវិធី Telegram ដែលមានអ្នកប្រើយ៉ាងច្រើននៅជុំវិញពិភពលោក។

ប៉ុន្តែក្នុងនោះ ក៏មានកម្មវិធី WhatsApp ដែលវាមានមុខងារមួយចំនួន ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ មិនចាញ់ Telegram ប៉ុន្មានដែរ។ នៅពេលថ្មីៗនេះ មានដំណឹងថា WhatsApp កំពុងកែសម្រួល និង បន្ថែមមុខងារថ្មី ទៅក្នុង App ដែលដំណើរការនៅទូរស័ព្ទ Android និង iOS។ ចំណែកសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ក៏ទទួលបានការអាប់ដែតដូចគ្នា។

ចំពោះមុខងារថ្មីដែល WhatsApp នឹងត្រៀមបញ្ចូលទៅក្នុង Apps ដំណើរការលើ Android និង iOS គឺការផ្ញើសារជាវីដេអូ (Video Messages) និងការចែករំលែករូបភាពដោយរក្សាបានគុណភាពរូបខ្ពស់ (high-quality photo sharing)។ ចំណែកនៅក្នុង App ដំណើរការលើ Windows គឺទទួលបានមុខងារ screen-sharing ។ យ៉ាងណាមិញ មុខងារទាំងអស់នេះ កំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍន៍ Beta នៅឡើយដោយគេរំពឹងថា WhatsApp នឹងបញ្ចេញកំណែអាប់ដែតថ្មីរបស់ខ្លួនឆាប់ៗនេះ៕

ដកស្រង់ពី៖Sabay