Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Suzuki និង Sky Drive សហការរួមគ្នាផលិតរថយន្តហោះនៅឆ្នាំ២០២៤ ខាងមុខនេះ

  • Print

(បរទេស)៖ ក្រុមហ៊ុន Suzuki Motor របស់ជប៉ុនប្រកាសពីកិច្ចព្រមព្រៀងរួមគ្នាជាមួយ Sky Drive ដែលជាក្រុមហ៊ុនផលិតយន្តហោះអេឡិចត្រូនិច ហើយគ្រោងនឹងចាប់ផ្តើមផលិតរថយន្តហោះ (Flying Car) រួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាចាប់តាំងពីខែមីនាឆ្នាំ២០២២ មកម្លេះ ដើម្បីសហការក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងបង្កើតទីផ្សាររថយន្តហោះ។ គិតមកទល់ពេលនេះភាពជាដៃគូមានរយៈពេលជាង ១ឆ្នាំមកហើយ ប៉ុន្តែទើបតែឈានដល់កិច្ចព្រមព្រៀងចាប់ផ្តើមបើកសាកល្បងការផលិតរួមគ្នា។

Suzuki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈភាពជាដៃគូខ្លួននឹងប្រើប្រាស់រោងចក្រ Suzuki Group ដែលមានទីតាំងនៅកណ្តាលទីក្រុងប្រទេសជប៉ុនដើម្បីផ្គុំដំណើរការរថយន្តហោះ eVTOL (electric vertical take-off and landing) ដែលជាប្រភេទរថយន្តហោះដើរដោយថាមពលអគ្គិសនី។

ចំណែកឯ Sky Drive គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ផលិតទាំងស្រុង។ តាមការបញ្ជាក់ក្រុមហ៊ុនទាំងពីរនេះទំនងជាចាប់ផ្តើមការផលិតក្នុងអំឡុងខែមីនា ឆ្នាំក្រោយនេះ។ គួរជម្រាបដែរថា ក្នុងសប្តាហ៍នេះក្រុមហ៊ុនផលិតយន្តហោះអគ្គិសនីធំៗពីររបស់អាមេរិក Eve និង Blade Air Mobility ក៏បានប្រកាសពីកិច្ចសហការរួមគ្នាដើម្បីផលិតរថយន្តហោះ (Flying Car) ផងដែរ ហើយគ្រោងនឹងចាប់ផ្តើមផលិនៅប្រទេសបារាំងក្នុងឆ្នាំ២០២៦ ខាងមុខនេះ ខណៈការធ្វើតេស្តសាកល្បងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New