Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតទេ? លោក Elon Musk កំពុងបង្កើត រ៉ូបូតសិច តម្លៃ ៣០០០ដុល្លារ អាចរួមភេទជាមួយមនុស្សបាន

  • Print

ថ្មីៗនេះ លេចចេញរូបភាពប៉ុន្មានសន្លឹកដែលលោក Elon Musk បានអោបថើប ជញ្ជក់មាត់ជាមួយនឹងនារី រ៉ូបូត ដែលរូបភាពនេះបានធ្វើឱ្យគេសង្ស័យថាលោកកំពុងផលិត Robot Wife។

រូបភាពប៉ុន្មានរូបភាពរបស់លោក Elon Musk ដែលកំពុងអោបថើបយ៉ាងស្និទ្ធស្នាលជាមួយនឹង នារីរ៉ូបូត ដែលមើលទៅហាក់ នារីរ៉ូបូតនោះ ដូចទៅនឹងមនុស្សពិតៗមានអារម្មណ៍ មានវិញ្ញាណអញ្ចឹងដែរ។ តាមរយៈការបង្ហោះរបស់ Baboon Forest Entertainment បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក Elon Musk កំពុងស្ថិតនៅក្នុងដំណាក់ការចុងក្រោយនៃការផលិត “Robot Wives” នឹងត្រៀមដាក់លក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ។

ប្រភពខាងលើបន្តថា “ភរិយាមនុស្សយន្ត ឫ Robot Wife នឹងត្រូវប្រើថ្ម ដើម្បីដំណើរការ ដោយសាកថ្មពេញ ចំណាយពេល ៣ថ្ងៃ និង អាចដំណើរការបាន ១ខែ។ ការរួមភេទ ជាមួយភរិយាយន្ត នឹងតម្រូវឱ្យបញ្ចូល លេខសម្ងាត់ ឫ បច្ចេកវិទ្យាស្កេនម្រាមដៃ fingerprint។ ដោយសារតែមានមុខងាររួមភេទផងនោះ Robot Wife ត្រូវបានគេដាក់ឈ្មោះឱ្យមួយទៀតថា រ៉ូបូតសិច។

រ៉ូបូតនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណ ៣០០០ ដុល្លារអាមេរិក។ តាមការពិតរូបភាពដែលលោក Elon Musk អោបថើបគ្នាជាមួយនារីរ៉ូបូត គឺជារូបភាពបង្កើតឡើងដោយប្រើ AI ប៉ុណ្ណោះ។

ហើយរូបភាពទាំងនេះត្រូវបានបង្ហោះដោយ Daniel Marven លើនៅបណ្តាញសង្គម Twitter ដោយអ្នកបង្ហោះនេះ ចង់បង្ហាញថាគ្រប់រូបភាពដែលឃើញ គឺមិនមែនសុទ្ធជារូបភាពពិតទាំងអស់ទេ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះរូបភាពបង្កើតដោយ AI ។ មកទល់ពេលនេះ គេនៅមិនទាន់មានដំណឹងច្បាស់ការណាមួយដែលបញ្ជាក់ថាមានក្រុមហ៊ុនបច្ចេកវិទ្យា ណាមួយ កំពុងធ្វើការបង្កើ់តទៅ ភរិយាយន្ត ឫ Robot Wife នៅឡើយទេ៕

ដកស្រង់ពី៖Sabay