Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនាញខ្លី តែ​អាច​រកលុយបានច្រើន រៀន​តាម​អនឡាញ​ឥតគិតថ្លៃ​ជំនាញ Digital Makerting

  • Print

ការវិវត្តន៍នៃការធ្វើពាណិជ្ជកម្មក្នុងយុគសម័យឌីជីថល បានឈានដល់ចំណុចមួយដែល យើងមានត្រឹមផលិតផល សេវាកម្មល្អតែមួយមុខ នៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានរបៀបបញ្ជូនផលិតផល ឬសេវាកម្មទាំងនោះទៅឲ្យដល់ដៃអតិថិជនថែមទៀត។

និយាយដល់ចំណុចនេះ គឺពិតជាមិនអាចទាត់ចោលបាន នូវទម្រង់បណ្ដាញសង្គមនានា គឺយុទ្ធសាស្ត្រ និងរបៀបធ្វើទីផ្សារលើបណ្ដាញសង្គម ឬហៅថា Digital Marketing។

បង្កើនប្រសិទ្ធិភាពនៃការធ្វើអាជីវកម្មសម័យឌីជីថល មជ្ឍមណ្ឌល ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល” តាមអនឡាញដោយឥតគិតថ្លៃ។ ធ្វើបែបនេះ គឺដើម្បីចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថលសំដៅជំរុញឌីជីថលូបនីយកម្មនៅកម្ពុជាផង។ ចំណុចគោលសំខាន់ៗ ដែលប្រិយមិត្តនឹងបានពីវគ្គនេះមាន៖

សេចក្ដីផ្ដើមអំពីការធ្វើទីផ្សារ

ការសិក្សាអំពីទីផ្សារ (Market Research)

ការសរសេរ និងរចនារូបភាពសម្រាប់ផ្សាយពាណិជ្ជកម្ម (Copy Writing)

ការធ្វើទីផ្សារតាមរយៈបណ្ដាញហ្វេសប៊ុក (Facebook Marketing)

ការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរក (Search Engine Optimization)

ការធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិក (Email Marketing)

ការធ្វើទីផ្សារតាមរយៈយូធ្យូប (YouTube Marketing)

ការធ្វើទីផ្សារតាមរយៈបណ្ដាញអុីនស្តារក្រាម (Instagram Marketing)

យុទ្ធសាស្រ្តទំនាក់ទំនង (Communication Strategy)។

ការសិក្សា មានរយៈពេល ៣ សប្ដាហ៍ រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ (២៦ ម៉ោង)។ បើកទទួលពាក្យចូលរៀនចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ២៣ នេះតទៅ។ ការសិក្សាផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ទី ២៤ មិថុនានេះ។ សូមចុចទីនេះ ដើមទាញយកឯកសារដាក់ពាក្យ!!!

ដកស្រង់ពី៖Sabay