Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Range Rover Evoque 2024 កែមុខ​តិចតួច តែអ្វី​ដែល​កាន់តែពិសេស​នោះ គឺ​បច្ចេកវិទ្យា

  • Print

រថយន្ត Range Rover Evoque 2024 ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដោយរូបរាងរបស់វា មានការកែកុនតិចតួច ប៉ុន្តែវាបានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាងស៊េរីមុន ជាមួយនឹងតម្លៃជាង ៥ម៉ឺន ៤ពាន់ដុល្លារសម្រាប់ទីផ្សារអឺរ៉ុប។

ការឌីហ្សាញផ្នែកខាងមុខរបស់រថយន្តនេះ បានកែបន្តិចជាមួយនឹងប៉ាណាជារាងចតុកោណ ដោយជំនួសប៉ាណារាងឆកោណ។ ចំណែកចង្កៀង គឺប្រើប្រាស់នូវបច្ចេកវិទ្យា Pixel 1 LED ដែលជះភ្លើងបានខ្លាំងជាងស៊េរីមុនដល់ទៅ ៣ដងឯណោះ។ ជាមួយគ្នានេះ ផ្នែកខាងក្នុងរថយន្ត គឺបំពាក់អេក្រង់ថាច់ស្គ្រីនធំជាងមុនទំហំ ១១,៤អ៊ីញ ដោយភ្ជាប់គ្នាជាមួយមុខងារ គ្រប់គ្រងរថយន្ត។

មិនត្រឹមតែប៉ុណ្ណោះ អេក្រង់នេះ ក៏ប្រើប្រាស់ប្រព័ន្ធ Pivi Pro 2 ជំនាន់ក្រោយផងដែរ ដែលគាំទ្រការភ្ជាប់ជាមួយ Apple CarPlay និង Android Auto ឥតខ្សែ ទៀតផង។ លើសពីនេះ ដើម្បីធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព គឺ Range Rover Evoque 2024 បានបំពាក់ប្រព័ន្ធកាមេរ៉ាមួយជុំរថយន្តតែម្តង។ រថយន្តនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ Cabin Air Purification Plus និងបច្ចេកវិទ្យា nano X ដើម្បីជួយកាត់បន្ថយក្លិនមិនល្អ និងបាក់តេរីផងដែរ។ រថយន្ត Evoque ស៊េរីថ្មីនេះ ត្រូវបានចែកចាយក្នុងតំបន់អឺរ៉ុបដែលមាន ៤Version រួមមាន S, Dynamic SE, Dynamic HSE និង Autobiography។

ទន្ទឹមនឹងនេះ ម៉ាស៊ីនរបស់វា ក៏មានជម្រើសផ្សេងៗគ្នាផងដែរ ដូចជា៖

-ម៉ាស៊ីនសាំង Mild Hybrid ដែលមាន២ប្រភេទកម្លាំងសេះ គឺ ១៦០សេះ និង ២៤៩សេះ។

-ម៉ាស៊ីន Mild Hybrid លាយជាមួយម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ ផលិតបានកម្លាំងសរុប ២៤៩សរុប។

-ម៉ាស៊ីន Mild Hybrid លាយជាមួយ លាយជាមួយម៉ាស៊ីនម៉ាស៊ូត មាន២ប្រភេទកម្លាំងសេះ គឺ ១៦៣សេះ និង ២០៤សេះ។

-ម៉ាស៊ីន Plug-in Hybrid pផលិតបានកម្លាំង ៣០៩សេះ៕

ដកស្រង់ពី៖Sabay