Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រូវប្រយ័ត្ន​បំផុត​ចំពោះ​គ្រឿង Accessory ដាក់តុបតែង​រថយន្ត​ទាំងនេះ ព្រោះ​អាចបង្កគ្រោះថ្នាក់គ្រប់ពេល

  • Print

ម្ចាស់រថយន្តភាគច្រើនបំផុត នៅក្រោយពេលទិញរថយន្តរួច គឺពួកគេតែងទិញបន្ថែមនូវគ្រឿងលេង ឬគ្រឿង Accessory បន្ថែមដើម្បីដាក់តុបតែងរថយន្តជាទីស្រឡាញ់របស់ខ្លួន។

យ៉ាងណាមិញ ក្នុងចំណោមគ្រឿង Accessory ដែលដាក់នៅលើទីផ្សារបច្ចុប្បន្ន ក៏មានមួយចំនួន ដែលម្ចាស់រថយន្ត មិនគួរទិញយកមកដាក់លើរថយន្តនោះទេ ព្រោះវាអាចបង្កផលវិបាក និងគ្រោះថ្នាក់ទៅវិញទេ។ គ្រឿង Accessory ទាំងនោះ មានដូចជា៖ -យ៉ាន់៖ ការលេងយ៉ាន់ កំពុងពេញនិយមយ៉ាងខ្លាំងដោយសារតែវាបានជួយលើកសម្រស់រថយន្ត។

ប៉ុន្តែយ៉ាន់ទាំងនោះ ភាគច្រើនគឺសុទ្ធតែមានទំហំខុសពីយ៉ាន់ដើមមិនត្រូវហ្នឹងទំហំរថយន្ត ពោលគឺវាខុសស្តង់ដាចេញពីរោងចក្ររបស់ក្រុមហ៊ុនផលិត ធ្វើឱ្យបង្កការរំខានដល់ការបើកបរ និងឆាប់មានបញ្ហាសំបកកង់ជាដើម។

-បិទស្កុតខ្មៅលើចង្កៀងមុខក្រោយ៖ វាបង្កផលប៉ះពាល់ដល់អ្នកបើកបររថយន្តខ្លួនឯងផង ជាពិសេសវានឹងកាត់បន្ថយភ្លើងចង្កៀង ក្នុងពេលបើកបរពេលយប់។ ជាមួយគ្នានេះ វាក៏ធ្វើឱ្យអ្នកបើកបររថយន្តខាងក្រោយ មើលមិនឃើញពីភ្លើងជាន់ហ្វ្រាំងផងដែរ។

-ប្រដាប់ស៊ូកជំនួសខ្សែក្រវាត់៖ អ្នកបើកបរខ្លះ ខ្ជិលពាក់ខ្សែក្រវាត់ តែបើមិនពាក់ វានឹងលោតសញ្ញាក្រើនរំលឹក ដូច្នេះពួកគេបានទិញប្រដាប់ស៊ូកជំនួសវិញ។ ការធ្វើបែបនេះ គឺខុសច្បាប់ចរាចរណ៍ និងប៉ះពាល់សុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបើកបរ។

-ស្ពីនចង្កូត៖ របស់មួយនេះ ពិតជាមិនគួរទិញដាក់លើដៃចង្កូតសោះឡើយ ព្រោះមើលទៅមិនស្អាត ហើយក៏គ្មានផ្តល់ផលប្រយោជន៍អីដែរ មិនតែប៉ុណ្ណោះប្រសិនបើប្រើវាមិនបានប្រុងប្រយ័ត្ន វាអាចទាញចង្កូតរ៉េយ៉ាងងាយ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្ពស់បំផុត។

-speaker, ម៉ាញេ Android និងដាក់ចង្កៀងគុជ៖ របស់ទាំង៣នេះ គឺមានភាពពេញនិយមខ្លាំងណាស់ ក្នុងការដូរដាក់លើរថយន្ត។ អ្វីដែលត្រូវប្រុងប្រយ័ត្នបំផុត គឺនៅពេលតខ្សែចុះឡើង បើមានកំហុសឆ្គងណាមួយនោះឬខុសបច្ចេកទេស ពេលបើកបរ វានឹងឡើងកម្តៅឈានដល់ការឆេះរថយន្តទៀតផង។

-តុក្កតា ខ្នើយ ភួយ៖ របស់ទាំងនេះ មិនគួរដាក់សៀតនៅជាប់កញ្ចក់ខាងក្រោយឡើយ ព្រោះធ្វើឱ្យអ្នកបើកបរ មិនអាចមើលឃើញតាមរយៈកញ្ចក់មើលក្រោយ បានពេញលេញឡើយ។

-កម្រាល៖ លោកអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរ ជាមួយកម្រាលជើងដែលអន់គុណភាព ព្រោះវាអាចធ្វើឱ្យទាក់ឈ្នាន់ហ្គែរ ឬហ្វ្រាំង ពេលជាន់ម្តងៗ។ -ភ្លើងហ្វាបែរមកខាងក្រោយ៖ រាល់អ្នកដែលបានតុបតែងភ្លើងបែបនេះ គួរតែត្រូវបានផាកពិន័យហើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់អ្នកបើកបរដទៃយ៉ាងធ្ងន់ធ្ងរ៕

ដកស្រង់ពី៖Sabay