Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន ASUS ប្រកាសអញ្ជើញភ្ញៀវជាច្រើនមកតេស្តម៉ូដែលថ្មីៗ តាំងពីធម្មតា ដល់លំដាប់ខ្ពស់ថ្លៃជិតកន្លះម៉ឺនដុល្លារ

  • Print

ថ្ងៃ ២៤ ខែ មិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ASUS នឹងបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំសំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator និង Gamers ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ ROG MAX OUT 2023។

ក្រុមហ៊ុន ASUS ប្រកាសអញ្ជើញភ្ញៀវជាច្រើន ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលនឹងដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត ៥០០០ដុល្លារ ក្នុងនោះរួមមាន៖ សេរ៊ីTUF 2023សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ សេរ៊ី ROG Strix G និងROG Strix Scar Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរ៊ី Zephyrus G16 សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរ៊ី ROG Zephrus Duo 16 សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣អ៊ីញ ហើយអាចដកអេក្រង់បាន និងសេរ៊ីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ២និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ASUS ក៏មានដាក់បង្ហាញ Handheld Gaming Device ដ៏ថ្មីស្រឡាងដែលមានឈ្មោះថា ROG Ally។ ក្រៅពីការដាក់បង្ហាញផលិតផល និង ដាក់សម្រាប់ការតេស្ត ក្រុមហ៊ុនASUSក៏មានធ្វើបទបង្ហាញពីគ្រប់ផលិតផលនៃឆ្នាំ ២០២៣ ទាំងអស់ពី Country Product Manager និង Sales Manager ផងដែរ។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ ក្រុមហ៊ុន ASUS ក៏មានវត្តមានរបស់តារាល្បីៗជាច្រើនដែលនឹងមកចូលរួមផងដែរ ដើម្បីបានចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក ឆេងសុភក្ត្រ (Mr. Reanthort) លោក Jerry Thai, Mr. Allan Scott លោក និង ក្រុមតោះលេង- Tos Leng ដែលមានសមាជិកដូចជា លោក LyVissS, លោក DS, លោក M.Megamind, លោក Addi, លោក Knoy, លោក Mr. Kmao, លោក Raven Blaze ក៏ដូចជា Influencerផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺមានរាល់ភ្ញៀវដែលបានចូលរួមនឹងមានឱកាសឈ្នះរង្វាន់ឡេបថប់ដ៏ប្រណិតមួយគ្រឿងពីក្រុមហ៌ុន ASUS Republic of Gamers ផ្ទាល់ដែលមានតម្លៃរហូតទៅដល់ ១៣៩៩ ដុល្លារ ថែមទាំងទទូលបានកាដូស្អាតៗជាច្រើនទៀត។

ក្នុងនោះដែល កម្មវិធី ROG MAX OUT នេះ ក៏មានការប្រកួតហ្គេមValorant រវាង pro team ដ៏ក្តៅគគុក នៅលើកុំព្យូទ័រ ROGដោយផ្ទាល់តែម្តងដែលអ្នកឈ្នះនឹងទទួលរង្វាន់សរុបរហូតទៅដល់ ២០០០ ដុល្លារ៕

ដកស្រង់ពី៖Sabay