Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់ម្លឹង! ភីកអាប់​ធុនកណ្តាល RAM Rampage 2024 ត្រូវ​បានឌីហ្សាញ​ និងអភិវឌ្ឍ​ដោយ​វិស្វករ-អ្នកបច្ចេក​ទេស​ជាង ៨០០នាក់ ប្រើពេល​ជាង ១លានម៉ោង

  • Print

រថយន្តភីកអាប់ធុនកណ្តាលស៊េរីថ្មី RAM Rampage 2024 ត្រូវបានប្រកាសចេញលើកដំបូងនៅអាមេរិកខាងត្បូង ពោលគឺនៅក្នុងប្រទេសប្រេស៊ីល ដោយវានឹងក្លាយជាគូប្រជែងដ៏ស្រួចស្រាលរបស់ Ford Maverick បើត្រូវបានចូលក្នុងទីផ្សារអាមេរិក។

នៅទីផ្សារប្រេស៊ីល វាមានតម្លៃជាង ៥ម៉ឺនដុល្លារ។ ជាទូទៅ រថយន្តភីកអាប់សុទ្ធតែអភិឌ្ឍតួខ្លួនជា body-on-frame ប៉ុន្តែរថយន្ត RAM នេះបែរជាអភិវឌ្ឍតួខ្លួនជា Unibody។ កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រុមហ៊ុន RAM អះអាងថា វាត្រូវបានឌីហ្សាញ និងអភិវឌ្ឍដោយវិស្វករ និងអ្នកបច្ចេកទេសជាង ៨០០នាក់នៅក្នុងប្រទេសប្រេស៊ីល ដោយចំណាយពេល ១,២លានម៉ោងឯណោះ។ ផ្នែកខាងមុខរបស់ភីកអាប់នេះ យកទម្រង់តាមភីកអាប់ធុនធំ RAM 1500 ដែលត្រូវបានបង្ហាញចេញនៅអាមេរិកខាងជើង។

វាបំពាក់ចង្កៀង LED អំពូល Daytime Running Light និងអំពូលកាត់អ័ព្ទ LED។ ទំហំរបស់វា គឺប្រវែង ៥០២៨មម ទទឹង ១៨៨៦មម កម្ពស់ ១៧៨០មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៩៤មម។ គ្រែដឹករបស់វាគ្របដោយប្លាស្ទីក អាចផ្ទុកបានចំណុះ ៩៨០លីត្រ និងបន្ថែមក្នុងកាប៊ីនបាន ៣៥,៤លីត្រទៀត។ រថយន្ត RAM Rampage 2024 បំពាក់កុងទ័រឌីជីថលទំហំ ១០,៣អ៊ីញ និងអេក្រង់ថាច់ស្រ្គីន ១២,៣អ៊ីញ មានមុខងារភ្ជាប់ជាមួយ Android Auto និង Apple CarPlay ឥតខ្សែផងដែរ។

ជាមួយគ្នានេះ វាក៏មកជាមួយអំពូល Ambient Light និង Speaker ជាប្រភេទ Harman Kardon Premium ១០គ្រាប់ផងដែរ។ វាបំពាក់មកជាមួយពោងសុវត្ថិភាព ៧គ្រាប់ និងប្រព័ន្ធ ADAS ផងដែរ។ រថយន្ត RAM ភីកអាប់នេះ មានជម្រើសប្រើម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ ក្នុងនោះម៉ាស៊ីនសាំងទាក់បូចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២៩៨សេះ និងកម្លាំងរមួល ៤០០ញូតុនម៉ែត្រ។ ឯម៉ាស៊ីនម៉ាស៊ូតទាក់បូចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៧០សេះ និងកម្លាំងរមួល ៣៨០ញូតុនម៉ែត្រ។ ជម្រើសម៉ាស៊ីនទាំងពីរ គឺរត់ប៉ុង២ដូចគ្នា ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ៕

ដកស្រង់ពី៖Sabay