Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រគល់​ម្កុដ​បវរកញ្ញា​ច្រឡំ​នាំ​ឲ្យ​បវរកញ្ញា​កូ​ឡុំ​ប៊ី​ធ្វើអត្តឃាត ក្រោយ​រាត្រី​ប្រកួត​ផ្តាច់​ព្រ័​ត្ត ?

  • Print

ប្រជាអ៊ីនធើរណែត ពិភពលោក កំពុងរងភាព រំជើបរំជួលយ៉ាងខ្លាំង ដោយសារមានព័ត៌មាន ចចាមអារាមថា បវរកញ្ញាកូឡុំប៊ី Ariadna Gutierrez បានធ្វើអត្តឃាត ក្រោយឧបទ្ទវហេតុ ប្រគល់ម្កុដច្រឡំ ។

ក្រោយពីគេហទំព័រ Super 7news ចុះផ្សាយភ្លាមៗថាៈ ដោយពុំទ្រាំទ្របាន នឹងសម្ពាធផ្លូវចិត្តបង្ក ដោយឧបទ្ទវហេតុ ប្រគល់ម្កុដច្រឡំនោះ ក៏បានសម្លាប់ខ្លួន ព្រោះគេឃើញមាន ដបថ្នាំយ៉ាងច្រើន នៅជុំវិញសាកសព របស់នាង ។ ប៉ូលីសម្នាក់ បានថ្លែងប្រាប់ Super 7news ថាៈ “ប្រាកដណាស់ វាជាប្រការគួរ ឲ្យសោកស្តាយ គ្រានារីស្រស់សោភា ម្នាក់បានធ្វើអត្តឃាត ដោយសារកំហុសឆ្គងរបស់ Steve Harvey ។

វាពិតជាស្ថានភាព នាំឲ្យឈឺចាប់ចិត្តខ្លាំង ទើបកើតមានរឿងនាង បញ្ចប់ជីវិតខ្លួនឯងបែបនេះ” ។ ប៉ូលីសរូបនេះ នៅបានឲ្យដឹងថាៈ គ្រួសាររបស់ Ariadna Gutierrez អាចនឹងប្តឹង Mc Steve Harvey និងគណៈកម្មាធិការរៀបចំការប្រកួត បវរកញ្ញាចក្រវាឡ ពិភពលោក ២០១៥ ពីបទមានកំហុស ឆ្គងធ្ងន់ធ្ងរ ធ្វើឲ្យកើតមានរឿង ខ្លោចផ្សារបែបនេះ ។ ទោះបីនោះពុំទាន់មាន ភស្តុតាងចង្អុលបញ្ជាក់ គ្រប់គ្រាន់ក្តី តែប្រិយមិត្តពិភពលោក កំពុងសង្ឃឹមថា វាគ្រាន់តែជារឿង ចចាមអារាមមួយប៉ុណ្ណោះ -ពុំមានជារឿងពិត ៕

ដកស្រង់ពី៖ readnews25