Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់ត្រួតត្រា AI? អង់គ្លេស ត្រៀម​ចាយលុយជាង ១០០លាន​ដុល្លារ​ទៅលើ AI ដែល​កំពុង​ដើរលឿន​ខ្លាំង

  • Print

រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ចេញផែនការត្រៀមថវិកា ១០០លានផោន (ប្រហែល ១២៥លានដុល្លារ) ទៅលើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI)។

ក្រោមផែនការនេះ រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវថ្មីចំនួន៩ និងបណ្តុះបណ្តាលមន្រ្តីចំពោះការគ្រប់គ្រងហានិភ័យ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI នេះ ដោយផ្តោតទៅលើសុខាភិបាល, គីមី និងគណិតសាស្រ្ត និងការបង្កើតដៃគូជាមួយសហរដ្ឋអាមេរិក លើការទទួលខុសត្រូវ AI។

លោកស្រី Michelle Donelan រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យា បាននិយាយថា AI មានសក្តានុពលជួយប្រែក្លាយសេវាសាធារណៈ និងសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជួយដល់ការព្យាបាលសម្រាប់ជំងឺធ្ងន់ៗដូចជា ជំងឺមហារីកជាដើម។

លោកស្រីថ្លែងដូច្នេះថា៖ AI កំពុងដើរយ៉ាងលឿន ប៉ុន្តែយើងក៏បានបង្ហាញដែរថា មនុស្សក៏អាចដើរលឿនដែរ។ ដោយការប្រើវិធីសាស្រ្តវិទ្យាសាស្រ្តជាក់លាក់ យើងចាប់ផ្តើមក្តោបក្តាប់ហានិភ័យភ្លាមៗ ដែលបើកផ្លូវសម្រាប់អង់គ្លេស ក្លាយជាប្រទេសដំបូងគេមួយក្នុងពិភពលោក ដែលទាញយកប្រយោជន៍ពី AI ដោយសុវត្ថិភាព៕

ដកស្រង់ពី៖Sabay