Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុអ្វីចូលឆ្នាំចិន ត្រូវតែមានការសម្ដែងម៉ុងសាយ និងនាគ?

  • Print

ការសម្ដែងម៉ុងសាយ និង របាំនាគ គឺជាផ្នែកសំខាន់មួយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ ការសម្ដែងមួយនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិនភាគខាងត្បូង។

**សត្វនាគ** គឺជានិមិត្តសញ្ញាបង្ហាញពីភាពវិជ្ជមានសម្រាប់ជនជាតិចិន។ វាជាទេវៈភ្លៀង ដែលការធ្វើស្រែចម្ការត្រូវពឹងអាស្រ័យទាំងស្រុង។ នោះហើយជាមូលហេតុដែលការចូលរួមរបស់តួអង្គនាគនៅក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មី មានសារៈសំខាន់ខ្លាំង។ អ្នកសម្ដែង ត្រូវកាន់ដងដែលចេញជារូបនាគ ហើយធ្វើចលនាស្រុះគ្នាយ៉ាងស្វាហាប់ កាច់ជាទឹករលក ប្រៀបដូចសត្វនាគពិតប្រាកដ។ ចលនារបស់នាគ គឺចង់ឆ្លុះបញ្ចាំងពីអំណាច និងសេចក្តីថ្លៃថ្នូរដ៏អស្ចារ្យរបស់សត្វទេវកថាមួយនេះ។

ដោយឡែក ចំពោះ សត្វតោ គឺជាតួការពារក្នុងវប្បធម៌ចិន។ តួនាទីរបស់សត្វតោ នៅក្នុងពិធីបុណ្យប្រចាំឆ្នាំ គឺដើម្បីបន្លាចអារក្ស និងវិញ្ញាណអាក្រក់ចេញឲ្យឆ្ងាយ។ សម្រាប់ ម៉ុងសាយ (របាំតោ) អ្នករាំពីរនាក់ធ្វើត្រាប់តាមចលនារបស់សត្វតោក្នុងឈុតសត្វតោ។ អ្នករាំម្នាក់ត្រូវ ធ្វើជើងមុខ និងក្បាលរបស់សត្វតោ ម្នាក់ទៀតជើងក្រោយ និងដងខ្លួនរបស់វា។ ចលនារបស់សត្វតោ គឺផ្អែកលើចលនាជាមូលដ្ឋាននៃក្បាច់គុនចិន ហើយអ្នកសម្ដែងជាធម្មតា ត្រូវមានជំនាញខ្ពស់ខាងក្បាច់គុនវូស៊ូ និងកុងហ្វូ៕

ដកស្រង់ពី៖Sabay