Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៧ ឆ្នាំស៊ីផុយ! ចង់បទថ្មីចេញដូចទឹកបាក់ទំនប់ តែ "Spring Day" របស់ BTS នៅតែកាងតំណែងកំពូលប្រចាំ MelOn

  • Print

ទោះបីកន្លងផុតទៅជាច្រើនឆ្នាំ ប៉ុន្តែប្រជាប្រិយភាពបទចម្រៀង “Spring Day” របស់ BTS នៅតែរក្សាបានដដែល ដូចបទ “Cherry Blossom Ending” របស់ Busker Busker ដែលត្រូវបានចាត់ទុកថាជាបទចម្រៀងដែលមានអ្នកស្តាប់ច្រើនបំផុតគ្រប់ពេលនៅលើ MelOn។

បទចម្រៀងនានិទាឃរដូវទាំងពីរបានឈរនៅលើកំណត់ត្រា ដែលមានអ្នកស្តាប់ ៨,៣ លាននាក់ ចាប់តាំងពីចេញផ្សេងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ពោលជិតប្រាំពីរឆ្នាំមុន។មុនពេលកំណត់ត្រាថ្មីបំផុតរបស់ខ្លួន "Spring Day" ក៏មានសមិទ្ធិផលជាច្រើនមិនធម្មតាដែរ នៅលើតារាង MelOn រួមទាំងជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរជាងគេបំផុតសម្រាប់កំពូលបទចម្រៀងទាំង ១០០ បទ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំ (បច្ចុប្បន្នមាន ៣៦៤ សប្តាហ៍ ឬ ៧ ឆ្នាំនៅលើតារាង)។

វាក៏ជាបទចម្រៀងដែលមានការផ្សាយច្រើនជាងគេរួចទៅហើយនៅលើវេទិកាតន្ត្រី ក៏ដូចជាការចូលចិត្តបំផុត ហើយបច្ចុប្បន្នមានការចូលចិត្តជាង ៥៥៧ ០០០ នៅលើ MelOn។ ចំណាត់ថ្នាក់លេខពីរគឺបទ “Through the Night” របស់ IU ដែលមានអ្នកចូលចិត្តខ្ទង់ ៤៧០ ០០០។ មកដល់ពេលបច្ចុប្បន្ននេះ “Spring Day” ក៏បានក្លាយជាបទចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេនៅលើ MelOn ខណៈដែលវាមានអ្នកស្តាប់រហូតដល់ទៅ ៨,៤ លាននាក់ ដោយផ្ដួលបទបទ “Cherry Blossom Ending” របស់ Busker Busker។

“Spring Day” គឺជាបទចម្រៀងដ៏ពេញនិយមបំផុត មិនត្រឹមតែសម្រាប់អ្នកគាំទ្រ BTS ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកស្តាប់តន្ត្រី K-Pop ទាំងមូល ហើយនេះគឺជាភស្តុតាងដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថាវាជាបទចម្រៀងជោគជ័យលើតារាងតន្ត្រី ទោះបីប្រាំពីរឆ្នាំ បន្ទាប់ពីវាចេញជាលើកដំបូងក្នុងឆ្នាំ ២០១៧ ក៏ដោយ៕

ដកស្រង់ពី៖Sabay