Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់​ពី​នាយ​គ្រឿន ប្រកាសលែង​យក​ខ្លួន​បៀត ថ្ងៃ​នេះ តន់ ចន្ទសីម៉ា បញ្ជាក់​ជំហរ​ជាថ្មីរឿង​ផ្សព្វផ្សាយ​ល្បែងអនឡាញ

  • Print

ថ្មីៗនេះលោក ចែម សារឿន ហៅនាយគ្រឿន បានសុំទោសមហាជន ជាពិសេសអ្នកគាំទ្រជាសាធារណៈ ចំពោះសកម្មភាពរាំច្រៀងបង្ហាញពីការលេងល្បែងស៊ីសងតាមអនឡាញ។

នៅថ្ងៃនេះ តារាចម្រៀងម្នាក់ទៀត គឺកញ្ញា តន់ ចន្ទសីម៉ា បានចេញមុខបញ្ជាក់ជំហរមិនបន្ដផ្សព្វផ្សាយល្បែងស៊ីសង ហើយស្នើឲ្យភាគីក្រុមហ៊ុនគោរពកិច្ចសន្យា។ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះ ខ្លួនបានបញ្ចប់កុងត្រាផ្សព្វផ្សាយរឿងល្បែងស៊ីសងជាមួយក្រុមហ៊ុនមួយតាំងពីចុងឆ្នាំ២០២២ ហើយកញ្ញាក៏មិនបានបន្ដកុងត្រា ឬធ្វើការងារថ្មីទាក់ទងនឹងអំពើមិនគម្បីចំពោះមហាជនផ្សេងទៀតដែរ។

តន់ ចន្ទសីម៉ា៖ "សូមមេត្តាភាគីក្រុមហ៊ុនគោរពនូវកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយជារូបភាពនិង វីដេអូដែលធ្វើឱ្យពុកម៉ែបងប្អូនមានការយល់ច្រឡំ។ ហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនម្តងទៀតថានាងខ្ញុំមិនទទួលផ្សាយ Game online តាំងពីឆ្នាំ2022 មកម្ល៉េះ"។

ចំពោះការប្រកាសលែងយកខ្លួនបៀត ឬបញ្ចប់កុងត្រារឿងល្បែងស៊ីសងតាមអនឡាញនេះ ត្រូវបានអ្នកគាំទ្រនាយគ្រឿន និងកញ្ញា តន់ ចន្ទសីម៉ា មួយចំនួនគាំទ្រ ដោយអ្នកខ្លះនិយាយថាចង់ឃើញតារារបស់ខ្មែរលើកកម្ពស់វិស័យសិល្បៈខ្មែរគ្រប់ទម្រង់ ជាជាងផ្សព្វផ្សាយលើកកម្ពស់ល្បែង ឬគ្រឿងស្រវឹងដែលនាំទៅរកបញ្ហាសង្គម សេដ្ឋកិច្ចធ្ងន់ធ្ងរ៕

ដកស្រង់ពី៖Sabay