Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសលាលែពី MGPP 2024 ក្តៅៗ អ្នកគាំទ្រសង្ស័យថា ព្រះកាយច័ន្ទ អាចលើកហេតុផលទាំងនេះ វិលមកMGC 2024 វិញ

  • Print

ការប្រកាសសូមលាលែងពីតំណែង Miss Grand Cambodia 2024 របស់ ព្រះកាយច័ន្ទ កាលពីពេលថ្មីនេះ បានធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជារង្គោះរង្គឺជាខ្លាំង ព្រោះហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាមានជំនឿចិត្តយ៉ាងខ្លាំងក្លាចំពោះបេក្ខភាពរូបនេះ។

តែគួរឱ្យសោកស្តាយ ដែលនាងសម្រេចចិត្តបោះបង់វេទិកាដ៏ធំនេះ ក្រោមហេតុផលថា កញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ បន្ថែមពីលើនោះ ព្រះកាយច័ន្ទ ក៏បានចេញមុខ live បកស្រាយទាំងទឹកភ្នែកទៅកាន់ហ្វេនៗទៀតផង។ ទោះបីជា ព្រះកាយច័ន្ធ និង PD Phnom Penh បញ្ជាក់យ៉ាងច្បាស់ពីហេតុផលពីក្រោយការសូមលាលែង តែការលាលែងរបស់ ព្រះកាយច័ន្ធ នៅតែជាប្រធានបទដ៏ក្តៅគគុកដែលហ្វេនៗ និងបវរកញ្ញាមួយចំនួននាំគ្នាលើកមកជជែកវែកញែក។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនៗមួយចំនួនលើកជាសំនួរថា តើ ព្រះកាយច័ន្ទ អាចវិលមកដាក់ពាក្យ MGC 2024 ទេ?

ខណៈដែលស្ថាប័ន MGC កំពុងទទួលពាក្យប្រកួតនៅឡើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រគិតថា ព្រះកាយច័ន្ទ អាចនឹងវិលមកដាក់ពាក្យចូលរួមប្រកួត MGC ដោយសារគេមើលឃើញពីការត្រៀមខ្លួនយ៉ាងល្អរបស់នាង មិនថា ភាសា ការរៀបចំខ្លួន និងការបង្ហាញសកម្មភាពប្រចាំថ្ងៃ វាគ្មានហេតុផលអ្វីដែលនាងត្រូវបោះបង់ចោលកណ្តាលទីបែបនេះទេ ដែលទង្វើនេះមិនស័ក្កសមជា កញ្ញា ព្រះកាយច័ន្ទ ដែលមានចិត្តមុះមុត ជម្នះទៅមុខមិនរាថយនោះឡើយ។ទោះជាយ៉ាងនេះក្តី ក៏គេឃើញមានមតិផ្ទុយមួយចំនួនកើតឡើងផងដែរថា ព្រះកាយច័ន្ទ ធ្វើបែបនេះគឺជាយុទ្ធសាស្រ្តទាក់ទាញចំណាប់អារម្មណ៍ និងជាការស្ទង់អត្រាអ្នកគាំទ្រតែប៉ុណ្ណោះ នាងគ្មានបំណងបោះបង់ការប្រកួតឡើយ គ្រាន់តែសូមលាលែងពីតំណែង MGPP 2024 រួមទៅដាក់ពាក្យប្រកួត MGC 2024 ដូចបេក្ខភាពផ្សេងៗ។

ព្រោះគ្រាន់តែប្រកាសសូមលាលែងភ្លាម គេឃើញ ព្រះកាយច័ន្ទ ដូរ profile ថ្មីភ្លែត តែស្ថិតនៅក្នុងរូបភាពបវរកញ្ញាដដែរ សូម្បីវីដេអូក្រោយឆាកនៃការថត gown ថ្មីៗក៏នៅមិនទាន់បញ្ចេញ វាមើលទៅហាក់បីដូចជាការប្តូរយុទ្ធសាស្ត្រដើម្បីទាក់ទាញចំណាប់អារម្មណ៍ច្រើនជាង។ ជុំវិញរឿងរ៉ាវដែលបានកំពុងកើតឡើងនៅពេលនេះ គេនៅពុំទាន់ដឹងថា បវរកញ្ញាលេចធ្លោ ព្រះកាយច័ន្ទ អាចនឹងវិលត្រឡប់មកដាក់ពាក្យប្រកួត MGC 2024 វិញ ឬក៏បញ្ចប់ភារកិច្ចជាបវរកញ្ញានៅត្រឹមប៉ុណ្ណឹងតាមការប្រកាសរបស់នាងនោះឡើយទេ គ្រប់យ៉ាងមានតែរង់ចាំមើលការ update ទាំងអស់គ្នា!

ដកស្រង់ពី៖Sabay