Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា Hollywood ល្បីឈ្មោះ Maurice Chan ត្រៀម​​ជួប​អ្នក​ចង់បង្ហាញសមត្ថភាពច្រើន​រូប​លើ​ទឹកដីកម្ពុជា

  • Print

មួយថ្ងៃ បន្ទាប់វត្ដមានរបស់តារាសម្ដែងHollywood ដ៏ល្បីឈ្មោះ គឺលោក Maurice Chan ដែលជាកូនខ្មែរសញ្ញាតិបារាំង នៅលើទឹកដីកម្ពុជា នៅថ្ងៃនេះគេទទួលបានដំណឹងដ៏រំភើបមួយទៀតសម្រាប់អ្នកស្នេហាវិស័យភាពយន្ដបែប Action movie។

នោះ គឺជាការជួបសម្ដែង និងបង្ហាញទេពកោសល្យដ៏កម្រមួយជាមួយតារាសម្ដែងជាតិ និងអន្ដរជាតិនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ តាមរយៈ Poster មួយសន្លឹកដែលបានចែករំលែកដោយលោក Maurice Chan លើបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបានឲ្យដឹងថា សកម្មភាពសម្ដែងដែលមានរូបលោក តារាបរទេសម្នាក់ទៀត ព្រមទាំងតារាសម្ដែងស្រីពោពេញដោយសមត្ថភាព និងវិជ្ជាគុនល្បុក្កតោ សំ ថារ័ត្ន នឹងធ្វើឡើងនៅក្នុងបរិវេណសាលាគុនល្បុក្កតោ តារាជ ស្ថិតនៅរាជធានីភ្នំពេញ ចាប់ពីម៉ោង២ រហូតដល់ម៉ោង ៦ល្ងាច។

ជាមួយនឹងពាក្យថា "ពិតជាមានមោទនភាពដែលបានធ្វើរឿងដ៏អស្ចារ្យជាមួយតារាដែលមានទេពកោសល្យនៅថ្ងៃនេះ"។ តារាសម្ដែងមានទេពកោសល្យ ឬចូលចិត្ដរឿងបែបវាយតប់ អាចបង្ហាញទេពកោសល្យរបស់ខ្លួនបានដោយផ្ទាល់ជាមួយកញ្ញា សំ ថារ័ត្ន លោក Maurice Chan និងលោក Derek Bidaut ដែលពួកគាត់សុទ្ធតែជាតារាសម្ដែងក្នុងខ្សែភាពយន្ដបែបវាយតប់ បាញ់បោះល្បីៗជាច្រើនរឿងនៅលើពិភពលោក។

ទាក់ទងនឹងជំនួបដ៏កម្រជាមួយតារាល្បីៗនៅល្ងាចថ្ងៃទី១៦ ខែមីនា នេះដែរ កញ្ញា សំ ថារ័ត្ន ដែលបានទៅទទួលលោក Maurice Chan ដល់ព្រលានយន្ដហោះ បានសម្ដែងក្ដីសប្បាយរីករាយដែលខ្លួនមានឱកាសជួបសម្ដែង និងហាត់បន្ថែមពីរៀមច្បងមួយចំនួនទៀត។ទន្ទឹមគ្នានេះកញ្ញាក៏ចង់ឃើញតារា ឬអ្នកមានទេពកោសល្យខាងក្បាច់គុនខ្មែរចូលរួមឲ្យបានច្រើន ព្រោះកញ្ញាបានឃើញសមត្ថភាពលោក Maurice Chan ពិតជាល្អមែនទែនក្នុងការសម្ដែងនៅក្នុងរឿង Hollywood ប្រមាណជា១០០រឿង។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍លើតារា Hollywood រូបនេះ នៅលើទឹកដីកម្ពុជា គឺដោយសារតែលោកទើបតែថតបញ្ចប់នូវខ្សែភាពយន្ដខ្នាតធំមួយទៀត គឺរឿង"Jack Ryan"៕

ដកស្រង់ពី៖Sabay