Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

CEO TikTok៖ ច្បាប់ហាមឃាត់ TikTok របស់អាមេរិក នឹងប៉ះពាល់​ដល់អាជីវកម្ម និង creator រាប់ពាន់លានដុល្លារ ហើយ​ប្រឈមបាត់ការងារជាង ៣០ម៉ឺននាក់

  • Print

បន្ទាប់សភាអាមេរិក ទើបតែបានអនុម័តច្បាប់មួយដែលនឹងធ្វើឱ្យ TikTok ត្រូវហាមឃាត់ប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានបង្ហាញក្តីបារម្ភតាមរយៈវីដេអូមួយដែលបង្ហោះនៅលើ TikTok និងបណ្តាញសង្គម X ថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតមាតិកា និងអាជីវកម្មតូចៗ រាប់ពាន់លានដុល្លារ។

លោកបន្ថែមទៀតថា ច្បាប់នេះក៏នឹងធ្វើឱ្យប្រជាជនអាមេរិកជាង ៣០ម៉ឺននាក់ប្រឈមមុខនឹងការបាត់បង់ការងារផងដែរ។ ជាមួយគ្នានេះ ក្រសួងការបរទេសចិន ក៏បានបញ្ចេញប្រតិកម្មទៅនឹងការអនុម័តច្បាប់របស់សភាអាមេរិកនេះផងដែរ ដោយលើកឡើងថា វាដើរផ្ទុយពីគោលការណ៍ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិន អះអាងថា ចិននឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួន។

គួរដឹងថា កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ សភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់មួយដែលអាចបិទ TikTok ក្នុងប្រទេស ដែលទទួលបានសំឡេងគាំទ្រ ៣៥២ ទល់នឹង ៦៥សំឡេង ដោយលើកហេតុផលថា App វីដេអូខ្លីៗ TikTok នេះ អាចលួចទិន្នន័យរបស់ប្រជាជនអាមេរិកឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និងជាការគំរាមកំហែងមកលើសន្តិសុខអាមេរិក។ តែយ៉ាងណាក៏ដោយ ច្បាប់នេះត្រូវបន្តឡើងទៅដល់ព្រឹទ្ធសភាសិន ដើម្បីធ្វើការបោះឆ្នោតអនុម័តបន្ត និងការចុះហត្ថលេខាពីប្រធានាធិបតីអាមេរិក៕

ដកស្រង់ពី៖Sabay