Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Land Rover Cambodia - ធ្វើសន្និសីទកាសែតអំពី “រថយន្តឆេះតាមដងផ្លូវ”

  • Print

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗ លើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុត របស់ពិភពលោក។

Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុន ផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើ សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង។

ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។ យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover ម្តងទៀតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនិង ស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយជាថ្មីម្តងទៀត។តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia លោក Sajai Nalupurakkal តាមរយះសំនួរនានាដូចខាងក្រោមថា៖ ហេតុអ្វីបានជារថយន្តឆេះ?

មានហេតុផលជាច្រើនដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្តរបស់អ្នក ការខូចទ្រនាប់ការពារ លេចធ្លាយ (មិនថាទ្រនាប់ប្រេងឥន្ធនៈ ឬទ្រនាប់ការពារប្រេងរអិល) ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង (ចំហេះ) ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌ ប្រេងឥន្ធនៈរបស់ប្រទេសយើង អាចនាំឱ្យឡើងកំដៅ។

នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំង សារធាតុរាវរបស់វាដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង(ចំហេះ)ដែលជាហេតុនាំឲ្យមានភ្លើងឆេះ។ ជាចុងក្រោយ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានតម្លៃទាប មិនមែនជារបស់ពិតក៏អាចរួមចំណែកដល់ហានិភ័យផងដែរ។ ហេតុអ្វីបានជារថយន្ត Land Rover នៅមានឆេះ?

បច្ចុប្បន្ន Land Rover ទទួលបានការគាំទ្រជាខ្លាំងក្នុងចំណោមរថយន្តប្រណិតទាំងអស់ ជាមួយនិងតម្រូវការខ្ពស់សម្រាប់អតិថិជនកម្ពុជា ហើយប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ពីសាធារណៈជន លើ ម៉ាកយីហោនេះ ដែលធ្វើអោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃព័ត៌មានដែលទាក់ទងនិង Land Rover ។ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមានឡើង បើទោះជាមានសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន?

ពួកយើងបានយកចិត្តទុកដាក់ចំពោះរឿងនេះជានិច្ច ហើយយើងបានអនុវត្តយុទ្ធនាការត្រួតពិនិត្យដោយឥតគិតថ្លៃ សម្រាប់រថយន្ត Land Rover គ្រប់ប្រភេទ ដើម្បីធានាថារថយន្ត Land Rover ទាំងអស់មានសុវត្ថិភាពនៅលើដងផ្លូវ។ យើងបានខិតខំប្រឹងប្រែងដើម្បីចែករំលែកព័ត៌មានសំខាន់ៗនឹងចំណេះដឹងទៅកាន់អតិថិជន Land Rover ទាំងអស់បន្ទាប់ពីរថយន្ត Land Rover ដំបូងបានឆាបឆេះនៅលើដងផ្លូវល្បឿនលឿន។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដ និងការជួសជុលដែលធ្វើឡើងដោយអ្នកបច្ចេកទេសទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស។ យើងពិតជាចង់ត្រួតពិនិត្យរថយន្តដែលបានឆេះទាំងនោះដើម្បីស្វែងរកមូលហេតុដែលបានកើតឡើង ប៉ុន្តែគួរអោយសោកស្តាយ ដែលពួកគាត់មិនធ្លាប់បានយករថយន្តមកទទួលសេវាកម្មរបស់យើងទេ។ តើមានវិធីអ្វីការពាររថយន្តពីការឆាបឆេះ?

ដើម្បីការពារសុវត្តិភាពយានយន្ត និងសុវត្តិភាពរបស់លោកអ្នក សូមអញ្ចើញយករថយន្ត មកត្រួតពិនិត្យឲ្យបានទៀងទាត់សម្រាប់ការថែទាំ តាមកាលកំណត់ដោយប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដរបស់ Land Rover និងការផ្ដល់សេវាកម្មដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាល់។ នៅពេលលោកអ្នកមកទទួលសេវាកម្មពីមជ្ឈមណ្ឌលតំហែទាំរថយន្ត Land Rover Cambodia យើងចាប់ផ្តើមតាមដានស្ថានភាពសុខភាពរបស់រថយន្តតាមស្តង់ដារបស់ មជ្ឈមណ្ឌលតំហែទាំរថយន្តយើង ជាមួយនឹងកំណត់ត្រានៃប្រវត្តិសេវាកម្មរបស់រថយន្ត និងណែនាំការជួសជុលចាំបាច់ណាមួយ ដើម្បីបង្ការពីហានិភ័យណាមួយដែលនឹកស្មានមិនដល់នៅលើដងផ្លូវ។

ខាងក្រោមនេះជាការចែករំលែកពី លោក សៀង រិទ្ធ ប្រធានផ្នែករោងជាង លោកមានប្រសាសន៍ថា៖ ចែករំលែកអំពីទំនុកចិត្តរបស់គាត់ក្នុងការជួសជុលរថយន្ត យើងមានក្រុមជំនាញដែលមានតុល្យភាពនៅក្នុងសេវាកម្មមេកានិក និងផ្នែករោគវិនិច្ឆ័យនៃកំហូចរថយន្ត អ្នកបច្ចេកទេសរបស់យើងទាំងអស់ត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយបន្តការបណ្តុះបណ្តាលជាប្រចាំតាមរយៈថ្នាក់អនឡាញ និង រៀនផ្ទាល់នៅក្នុងថ្នាក់នៅសាលាបណ្តុះបណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។នេះធានាថាក្រុមបច្ចេកទេសរបស់យើងរក្សាបាននូវចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបំផុត។

ការរួមបញ្ចូលគ្នានៃបទពិសោធន៍របស់ពួកគេជាមួយនឹងការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យពិតប្រាកដដែលមានប្រភពផ្ទាល់ពីរោងចក្រ Land Rover UK យើងអាចផ្តល់ឱ្យអ្នកនូវសេវាកម្មស្តង់ដារពិភពលោក Land Rover នៅក្នុងប្រទេសកម្ពុជា។ របៀបទំនាក់ទំនងជាមួយអតិថិជនជាមុនរបស់ក្រុមហ៊ុន Land Rover Cambodia ក្រុមការងារផ្នែកទំនាក់ទំនងរបស់ពួកយើងគឺតែងតែរៀបចំរួចរាល់ជានិច្ចសម្រាប់ការទំនាក់ទំនងទៅកាន់អតិថិជន។

ពួកគាត់តែងតែផ្ដល់ព័ត៌មានថ្មីៗដែលបានបញ្ចូលពីខាងរោងចក្រដូចជា Software Update ឬ ក៏មានការតម្លើងថ្មីនៃផ្នែកណាមួយនៃរថយន្តដែលបានណែនាំពីខាងរោងចក្រពីចក្រភពអង់គ្លេសផ្ទាល់។

ក្រុមការងាររបស់ពួកយើងធានាថារថយន្តរបស់លោកអ្នកគឺស្ថិតនៅក្នុងស្ថានភាពល្អបំផុត។ ការយល់ឃើញពីសំណាក់អតិថិជនដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodia លោក គួច លេងឃាង ៖ “ខ្ញុំទិញឡាន Defender ពី RMA ព្រោះខ្ញុំជឿជាក់ និងទុកចិត្តលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន! ហើយខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែកប្រព័ន្ធសុវត្ថិភាពជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែក រឺពេលត្រូវទៅឆ្ងាយម្តងៗ! ខ្ញុំមិនដែរបារម្ភទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីន តែប៉ុណ្ណឹង ។

មកកន្លែងរងចាំជួសជុលរថយន្តវិញស្ងាត់ល្អមានអាហារសំរន់ កាហ្វេ កន្លែងអង្គុយរងធំទូលាយស្អាត ខ្ញុំអាចអង្គុយរងចាំបណ្តើរធ្វើការបណ្តើរមិនខាតពេល ពីមុនខ្ញុំយកឡានទៅធ្វើខាងក្រៅគិតថាធូរថ្លៃជាង ហើយហើយឥឡូវបន្ទាប់ពីខ្ញុំមកទទួលសេវាកម្មជាមួយក្រុមហ៊ុន Land Rover Cambodia គឺខ្ញុំអស់កង្វល់តែម្តង ហើយខ្ញុំតែងតែមកត្រួតពិនិត្យពេលដែលខ្ញុំធ្វើដំណើរផ្លូវឆ្ងាយជាមួយ តំលៃសមរម្យ ជាងល្អ គ្រឿងបន្លាស់ទុកចិត្ត ហើយឃើញរឿងឆេះថ្មីៗកាន់តែចង់មកអោយជាងជំនាញមើលអោយ ព្រោះថាសុវត្ថិភាពឡានមួយរឿង តែសុវត្ថិភាពអ្នកជិះ គ្រួសារយើងកាន់តែសំខាន់” មធ្យោបាយដ៏ល្អបំផុត ធ្វើការជាវរថយន្តពី Land Rover Cambodia នាំចូលផ្តាច់មុខដោយ RMA Cambodia និងទទួលសិទ្ធចែកចាយផ្ទាល់ពីរោងចក្រ Land Rover United Kingdom និងបំពាក់ដោយស្តង់ដារធានាពីរោងចក្ររយៈពេល 3 ឆ្នាំ ឫ ១០០,០០០ គីឡូ។ ទំនាក់ទំនងផ្នែកលក់ - 070999111 ទំនាក់ទំនងផ្នែកសេវាកម្ម - 070999222

ដកស្រង់ពី៖Sabay