Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

cToyota យល់ឃើញយ៉ាងម៉េច ក្រោយ Volvo ឈប់ផលិតរថយន្តម៉ាស៊ីនម៉ាស៊ូត?

  • Print

ថ្មីៗនេះ ក្រុមហ៊ុន Volvo បានធ្វើសេចក្តីសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត គឺប្រកាសបោះបង់ចោលរថយន្តម៉ាស៊ីនម៉ាស៊ូត ចាប់ពីពេលនេះតទៅ។

យ៉ាងណាមិញ ផ្ទុយពី Volvo ដែលបញ្ឈប់ការប្រើម៉ាស៊ីននេះ ក្រុមហ៊ុន Toyota ឯណោះវិញ យល់ឃើញថា រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត នឹងនៅអាយុកាលវែងឆ្ងាយទៅមុខទៀត។ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី លោក Sean Hanley បានបង្ហាញការជឿជាក់ថា ម៉ាស៊ីនម៉ាស៊ូត ថ្វីបើកំពុងថមថយភាពពេញនិយម ប៉ុន្តែវានឹងមិនស្លាប់ក្នុងពេលឆាប់ៗខាងមុខនេះឡើយ។

លោកបញ្ជាក់ថា ម៉ាស៊ីនម៉ាស៊ូតគឺប្រភពចំហេះដែលអាចទុកចិត្តបានបំផុត ជាពិសេសប្រើលើរថយន្តធំៗ។ទោះបីជាបែបនេះក៏ដោយ លោក Hanley លើកឡើងថា ម៉ាស៊ីនម៉ាស៊ូត គឺត្រូវការកែសម្រួលដើម្បីឆ្លើយតបនឹងច្បាប់ការបញ្ចេញផ្សែង។ ហេតុដូច្នេះហើយ ទើប Toyota បានបញ្ចេញរថយន្ត Hilux ប្រើម៉ាស៊ីនម៉ាស៊ូតទាក់បូ Mild Hybrid ដែលមានចំណុះត្រឹម ២,៨លីត្រ ដែលវាជួយសន្សំសំចៃ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកាត់បន្ថយសំឡេងរំខាន។

គួរដឹងថា Toyota បានប្រកាសជារឿយៗថា ខ្លួនមិនដែលនឹកចង់បោះបង់ម៉ាស៊ីនចំហេះក្នុង ហើយផ្តោតខ្លាំងតែលើរថយន្តអគ្គិសនីនោះទេ ដោយក្រុមហ៊ុនជប៉ុននេះយល់ថា រថយន្តអគ្គិសនីមិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ។ ជាមួយគ្នានោះ Toyota កំពុងអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មីមួយទៀត គឺម៉ាស៊ីនអ៊ីដ្រូសែន៕

ដកស្រង់ពី៖Sabay