Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota បញ្ចេញ​ឡានអគ្គិសនី២ម៉ូឌែល bZ3C និង bZ3X ប៉ុន្តែលក់តែក្នុងប្រទេស​មួយគត់

  • Print

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ២ម៉ូឌែល គឺ bZ3C និង bZ3X ដែលគ្រោងនឹងដាក់បង្ហាញផ្លូវការនៅក្នុងពិព័រណ៌រថយន្ត Beijing Auto Show នាពេលខាងមុខ។

យ៉ាងណាមិញ Toyota នឹងមិនលក់រថយន្តអគ្គិសនីនេះ នៅទីផ្សារអន្តរជាតិ ឬតាមបណ្តាប្រទេសផ្សេងៗនោះទេ ពោលគឺលក់តែនៅក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ នៅឆ្នាំក្រោយ។ រថយន្ត bZ3C ត្រូវបានគេដឹងថា អភិវឌ្ឍឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន BYD, FAW និង មជ្ឈមណ្ឌល Intelligent ElectroMobility R&D របស់ Toyota។ រូបរាងរថយន្តនេះ ជាប្រភេទ Crossover ស្រដៀងនឹង bZ4X ដែរ តែចង្កៀងឌីហ្សាញដូច Prius។ ចំណែក bZ3X គឺជាប្រភេទ SUV ធំជាង bZ3C។

ការពិតទៅ Toyota ចង់បញ្ចេញរថយន្តនេះ តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែពេលនោះបានត្រឹមតែចេញ bZ Sport Crossover Concept និង bZ FlexSpace Concept។ គួរដឹងថា បច្ចុប្បន្ននេះ ចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក ដូច្នេះហើយភាគច្រើនក្រុមហ៊ុនរថយន្តធំៗ រួមទាំង Toyota ផងដែរ មិនអាចរំលងទីផ្សារមួយនេះបានឡើយ៕

ដកស្រង់ពី៖Sabay