ក្រុមហ៊ុនជប៉ុនបង្ហាញអេក្រង់ជំនាន់ថ្មី អាចបញ្ជាក់ថា iPhone 7 មិនជ្រាបទឹក
- Details
- Category: Other News
ក្រុមហ៊ុន Japan Display ដៃគូផ្គត់ផ្គង់ សម្ភារៈអេក្រង់ ឲ្យក្រុមហ៊ុន Apple បានបង្ហាញអេក្រង់ ជំនាន់ទីពីររបស់ខ្លួន ដែលអាចបញ្ជាក់ បានថា iPhone 7 អាចនឹងបំពាក់ បច្ចេកវិទ្យាមិន ជ្រាបទឹក។
អេក្រង់ជំនាន់ថ្មីនេះ មានឈ្មោះថា “Pixel Eyes” ដែលជាប្រភេទអេក្រង់ LCD។ អេក្រង់ជំនាន់ថ្មី នេះមានកម្រាស់ ត្រឹមតែ ០,៥ ម.ម ស្ដើងជាងអេក្រង់ ជំនាន់ទីមួយ ដែលមានកម្រាស់ ០,៨ ម.ម។ ក្រៅពីមានកម្រាស់ស្ដើងជាងមុន គេក៏បានបំពាក់ ចំណុចពិសេសៗដូចជា អាចទទួលដឹង នូវការចុចដោយ ប្រើប៊ិចដែលមាន ចម្ងាយត្រឹម ១ម.ម ពីអេក្រង់ ដែលធ្វើឲ្យ កាន់តែងាយស្រួល សម្រាប់ការសរសេរ និងគូររូប។
ចំណុចពិសេស មួយទៀតនោះគឺ អេក្រង់នេះអាចបញ្ជា បានទោះបីជា ម្រាមដៃសើមក្ដី។ នេះហើយជាអ្វី ដែលគេអាចប៉ាន់ស្មាន បានថាក្រុមហ៊ុន Apple នឹងប្រើប្រាស់អេក្រង់ “Pixel Eyes” នេះដើម្បីផលិត iPhone ជំនាន់ថ្មីដែល នឹងមិនជ្រាបទឹក៕
ដកស្រង់ពី៖ Sabay