Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

  • Print

ដូនតា N ចុចពិលដែលគ្រប់គ្នា តែងហៅតៗគ្នា ស្ទើរមួយទសវត្ស នៅតែមានវត្តមាន លក់លើទីផ្សារព្រោងព្រាត ទោះបី NOKIA បាត់ឈ្មោះ។

មិនបាច់ប្រាប់ក៏ដឹង N ចុចពិលមួយៗ ធន់រកលេខដាក់គ្មាន ទោះបីជ្រុះធ្លាក់លើថ្មក្តី ឯថ្មវិញកាន់រាប់អាទិត្យ។ នេះហើយដែល អ្នកប្រើប្រាស់ជាច្រើន នៅតែទុកចិត្ត និងបន្តប្រើជាទូរសព្ទទីពីរ (Second Phone) សម្រាប់ការទាក់ទងប្រចាំថ្ងៃ បន្ទាប់ពីស្មាតហ្វូនទំនើបមាន iPhone និង Samsung ជាដើម។ បើគិតទៅ NOKIA បានកាន់តំណែង ជាក្រុមហ៊ុនផលិត ទូរសព្ទលំដាប់កំពូលរាប់ទសវត្ស។

យុគសម័យថ្មី បានផ្លាស់ប្ដូរ ហើយសែស្រឡាយទូរសព្ទ NOKIA ស៊េរីទំនើបៗជំនាន់នោះ ក៏ចាប់ផ្តើមបាត់បង់ ប្រជាប្រិយភាពបន្តិចម្តងៗ ចាប់តាំងពី Android (២០០៣) និង iOS (២០០៧) ចាប់កំណើត ផ្លាស់ប្តូរពិភព បច្ចេកវិទ្យាទូរសព្ទ។ ទោះឥឡូវ NOKIA បាត់ឈ្មោះ តែដូនតា N ចុចពិលនៅតែមាន វត្តមានលើទីផ្សារ បន្សល់ទុកឈ្មោះ NOKIA ឲ្យគ្រប់គ្នាហៅ៕

ដកស្រង់ពី៖ Sabay