Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយ ចយ ត្រៀម​ចូល​រោង​ការ​ឆាប់ៗ​ជាមួយ​គូ​ស្នេហ៍​វ័យ​ក្មេង​

  • Print

តារាកំប្លែងក្នុងក្រុមនាយក្រឹម លោក ភិច សែ ហៅនាយ ចយ បានបង្ហើបឲ្យ Sabay ដឹងនៅព្រឹកនេះថា ខ្លួនគ្រោងនឹងដឹកដៃសង្សារចូលរោងជ័យនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះហើយ។ អាពាហ៍ពិពាហ៍របស់តារាកំប្លែងរូបនេះ គ្រោងធ្វើនៅមណ្ឌលអាពាហ៍ពិពាហ៍ ក្នុងបូរីពិភពថ្មី សែនសុខ ដោយលោកគ្រោងអញ្ជើញភ្ញៀវប្រហែល២០ ទៅ ៣០តុ។

អនាគតភរិយារបស់លោក ដែលមហាជនតែងសរសើរថា មានសម្រស់ស្រស់ស្អាតមិនចាញ់តារានោះ មានឈ្មោះថា ខ្វាន់ ឌី វ័យ១៨ឆ្នាំ គឺជាអ្នកខេត្តពោធិ៍សាត់។ នាយ ចយ បានឲ្យដឹងថា អ្នកទាំងពីរទើបតែស្គាល់គ្នាជាង១ឆ្នាំប៉ុណ្ណោះ តាមរយៈតារាកំប្លែងរូបនេះបានបន្តឲ្យដឹងថា អនាគតភរិយារបស់លោក បច្ចុប្បន្នកំពុងតែរៀនជំនាញខាង សម្អាង ដូចជា ផាត់មុខធ្វើសក់ជាដើម ហើយអនាគតមិនដឹងថាគ្រោងចេញរកស៊ីមុខរបរនេះ ឬបែបណាឡើយ រង់ចាំរៀបការរួច។

លោក ភិច សែ ហៅនាយ ចយ បានប្រលូកសិល្បៈជាតារាកំប្លែងក្នុងឆ្នាំ២០០៧ ដែលតាំងពីចូលមកលោកមិនធ្លាប់ប្ដូរក្រុមឡើយ គឺនៅជាមួយក្រុមនាយក្រឹមរហូត។ លោកមានស្រុកកំណើតនៅខេត្ត ត្បូងឃ្មុំ បច្ចុប្បន្នមានវ័យ២៥ឆ្នាំ។ការលេង Facebook។

ដោយសារតែនិស្ស័យ ធ្វើឲ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយឈានដល់មានទំនាក់ទំនងស្នេហ៍នាយ ត្រូវបានគេដឹងថា មានមុខមាត់ពីធម្មជាតិស្រដៀងនឹងតារាកំប្លែងមួយចំនួនរបស់ថៃ។ ដោយសារតែមានមុខស្រដៀងនឹងតារាកំប្លែងថៃបែបនេះ កន្លងមក មានវិបសាយ របស់ប្រទេសថៃមួយ ចុះផ្សាយពីលោក និងគូស្នេហ៍ ថែមទៀតផង។ ។ ក្រោយពីរៀបការរួចនាយ ចយ បញ្ជាក់ឲ្យដឹងថា ខ្លួននៅតែបន្តអាជីពសិល្បដដែល មិនបោះបង់ចោលឡើយ៕ជាមួយគ្នាតែម្ដងទៅ។

ដកស្រង់ពិ៖Sabay