Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់ហត់ចិត្តរឿងស្ទះ អត់អស់ថ្លៃសាំង ឥឡូវអ្នកជិះឡានក្រុងកើនរាប់ម៉ឺននាក់ក្នុង១ថ្ងៃ

  • Print

ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ កាន់តែកកស្ទះខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ហើយងាកមកធ្វើដំណើរតាមរថយន្តក្រុងសាធារណកាន់តែច្រើនឡើង គួរឲ្យកត់សម្គាល់។

តាមការឲ្យដឹងពីសាលារាជធានីភ្នំពេញអ្នកធ្វើដំណើរតាមរថយន្តក្រុងបានកើនឡើងពីចំនួន ៦ ០០០នាក់ក្នុងមួយថ្ងៃ កើនដល់២០ ០០០នាក់ ក្នុងមួយថ្ងៃឯណោះ។ នេះជាកើនឡើង១ទ្វេជា៣ ជាមួយខ្សែរត់ទាំង៨ខ្សែនៅរាជធានីភ្នំពេញ។

សេវារថយន្តក្រុងសាធារណៈកំពុងដំណើរការជារៀងរាល់ថ្ងៃ តាំងពីព្រឹកទល់យប់ និងមានប្រជាពលរដ្ឋមួយចំនួនធំកំពុងប្រើប្រាស់ ដើម្បីកាត់បន្ថយការចំណាយលើសោហ៊ុយធ្វើដំណើរ ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍។

ប៉ុន្តែចំនួនអ្នកប្រើប្រាស់សេវារថយន្តក្រុងនៅតែមានចំនួនតិចចង់ដឹងខ្សែរត់របស់រថយន្តក្រុងសាធារណសូមមើលអត្ថបទនេះ៖ កុំឲ្យអស់ថ្លៃសាំង! មកដឹងឲ្យច្បាស់ផ្លូវរថយន្តក្រុងសារធាណទាំង ៩ខ្សែនៅភ្នំពេញ នៅឡើយ បើទោះបីជាសាលារាជធានីភ្នំពេញបន្ថែមរថយន្តក្រុងដល់ទៅ៩៨គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិនក៏ដោយ។

ដកស្រង់ពី៖Sabay