Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស់ទាស់! អែនជី បង្ហាញទីតាំងរៀបមង្គលការ​នៅ​​សណ្ឋាគារ​​លំដាប់​​​ផ្កាយប្រាំ

  • Print

ក្រោយភ្ជាប់ពាក្យកាលពីចុងឆ្នាំ ២០១៦មក ពេលនេះតារាចម្រៀង គង់ សុកញ្ញា ហៅ អែនជី និងអនាគតស្វាមី ត្រៀមចូលរោងជ័យតាមប្រពៃណីខ្មែរ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះហើយ នៅសណ្ឋាគារ សុខា ភ្នំពេញ។

នៅលើទំព័រហ្វេសប៊ុក អែនជី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយនាង និងអនាគតស្វាមី កំពុងមើលទីតាំងរៀបចំកម្មវិធីមង្គលការនៅសណ្ឋាគារសុខា អមពាក្យពេចន៍ថា «ជួបគ្នាថ្ងៃទី២៧ នេះណាបងប្អូន មិត្តភក្តិទាំងអស់គ្នា»។

ការបង្ហាញកាលបរិច្ឆេទ និងទីតាំងរៀបចំទទួលភ្ញៀវក្នុងថ្ងៃពិសេសនេះនៅសណ្ឋាគារលំដាប់ស្រុកខ្មែរ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងសាទរយ៉ាងខ្លាំង។ ថៅកែស្រីក្នុងជំនួញលក់សម្លៀកបំពាក់ អែន ជី បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងដែលជាប្អូនប្រុសម្ចាស់ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធ»។

ក្រោយពេលភ្ជាប់ពាក្យ និងមានមុខជំនួញក្នុងដៃ តារាចម្រៀងស្រីរូបនេះហាក់មិនសូវខ្វល់ខ្វាយចេញបទចម្រៀងប្រកួតប្រជែងលើទីផ្សារឡើយ៕

ដកស្រង់ពី៖Sabay