Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​ចេញ​ព័ត៌មាន​ឈីប A12 ដែល​មាន​ទំហំ​តូច​ជាង​មុន ស៊ី​ភ្លើង​តិច ប៉ុន្តែ​កម្លាំង​ខ្លាំង​ជាង​មុន​ប្រមាណ ៣០% និង​ទទួល​បាន​ពិន្ទុ​ស៊ីភីយូ​ខ្ពស់​កប់​ពី Geekbench!

  • Print

បន្ទះឈីប A11 Bionic គឺជាបន្ទះឈីបខ្លាំងបំផុតរបស់ Apple ដែលកាលពីចេញដំបូង វាទទួលបានពិន្ទុខ្ពស់កប់ពី Geekbench

និងត្រូវបានបំពាក់ នៅលើទូរសព្ទជំនាន់ចុងក្រោយ របស់ Apple ដូចជា iPhone 8/8+ និង iPhone X ផងដែរ។ មកដល់ពេលនេះ ឈីប A11 Bionic ក៏នៅតែជា ឈីបកំពូលដែរ ប៉ុន្តែវាជិតមានអ្នក បន្ដវេនថ្មីហើយគឺឈីប A12 ហើយនេះគឺជាព័ត៌មាន លេចធ្លាយអំពីឈីប A12 សម្រាប់បង្ហាញខ្លួននៅខែ កញ្ញាខាងមុខនេះ។

សម្រាប់ព័ត៌មានលេចធ្លាយអំពីឈីប A12 ដែលបានបង្ហាញដោយ Ice Universe បង្ហើបប្រាប់ថាឈីបនេះ វាត្រូវប្រើប្រាស់នូវ Architecture ផលិតជំនាន់ថ្មី ដែលមានទំហំត្រឹមតែ ៧ ណាណូម៉ែត្រប៉ុណ្ណោះ ដែលទំហំតូច បែបនេះ វានឹងស៊ីភ្លើងតិច ជាងឈីបទំហំ ១០ ណាណូម៉ែត្រ ប្រមាណ ៤០% ឯណោះ និងអភិវឌ្ឍន៍ដំណើរការ ប្រហែល ២០% ហើយបើប្រៀបធៀប ជាមួយឈីបទំហំ ១៦ ណាណូម៉ែត្រវិញ វាស៊ីភ្លើងតិចជាងមុន ប្រហែល ៦៥% ឯណោះ និងដំណើរការល្អ ជាងមុនប្រហែល ៣៥%។ ទៅលើចំនួន ស៊ីភីយូ និងប្រភេទក្រាហ្វិច ដែលទទួលបាន យើងនៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែគេអះអាងថា ពិន្ទុទទួលបានពីកម្មវីធី ធ្វើតេស្ដស៊ីភីយូ Geekbench ឡើងដល់ ៥,២០០ ចំនួន ១ គ្រាប់ និងពិន្ទុ ១៣,០០០ សម្រាប់ពិន្ទុ ស៊ីភីយូសរុប។

 

បើខាងលើនោះ ជាពិន្ទុពិតមែន នោះកម្លាំងម៉ាស៊ីនរបស់ iPhone ជំនាន់ថ្មី ក្នុងឆ្នាំនេះ គឺមានស៊ីភីយូខ្លាំងមិន ធម្មតានោះទេ ព្រោះវាលើសឈីប A11 Bionic ច្រើនគួរសម ហើយក៏លើសពិន្ទុ របស់ឈីប Snapdragon 845 និងឈីប Exynos 9810 ជំនាន់ចុងក្រោយរបស់ Samsung ផងដែរ។ ហើយបើប្រៀបធៀប វានឹងមាន ល្បឿនលឿនជាងឈីប A11 ប្រហែល ២៣% ទៅដល់ ៣០% ឯណោះ។ យ៉ាងណាមិញ យើងមិនទាន់ដឹងថា តើក្នុងឈីបនោះមាន បច្ចេកវិទ្យាវៃឆ្លាត AI និងមានក្រាហ្វិចខ្លាំង ដូចជាឈីប Snapdragon 845 ឬក៏អត់នោះទេ ហើយវាក៏ត្រូវមាន មុខងារបន្ទាប់បន្សំ ទៀតផងដែរ ក្រៅពីល្បឿនស៊ីភីយូ ហើយនោះ ដូចជាល្បឿនអ៊ីនធើណេត ជាដើម។

 

អញ្ចឹងទាំងនេះគឺជាព័ត៌មានលេចធ្លាយអំពីឈីប A12 ដែលត្រៀមបំពាក់ នៅលើ iPhone ជំនាន់ថ្មី ឃើញថាកម្លាំងម៉ាស៊ីន របស់វាប្រាកដ ជាល្អហើយ ព្រោះក្រុមហ៊ុន Apple តែងតែផ្ដោតសំខាន់ណាស់ ទៅលើល្បឿនស៊ីភីយូ។ ហើយបើវាប្រើប្រាស់ Architecture ផលិតទំហំតូចត្រឹម ៧ ណាណូម៉ែត្រ ដូចព័ត៌មានលេចធ្លាយ នេះមែន វានឹងល្អ ខ្លាំងណាស់។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12395