Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រុម​ហ៊ុន ​Samsung ​បង្ហាញ Smart Bike ​ដែលជាកំពូលកង់ ដ៍ឆ្លាតវៃ និងទំនើបបំផុត

  • Print

ផ្នែកឌីហ្សាញរបស់ Samsung បានបញ្ចេញរាងគំរូ កង់វៃឆ្លាត Smart Bike ថ្មីដែលភ្ជាប់នឹង smartphone និងកាន់តែផ្ដល់សុវត្ថិភាព ដល់អ្នកជិះកង់។ Smart Bike គំរូនេះ មានបំពាក់កាមេរ៉ា នៅខាងក្រោយ, Wi-Fi និង Bluetooth។ អ្នកគ្រាន់តែភ្ជាប់ smartphone លើដៃចង្កូតកង់ វានឹងបង្ហាញវីដេអូ ផ្លូវនៅខាងក្រោយខ្លួនអ្នក ដោយមិនចាំបាច់ដាក់កញ្ចក់ មើលផ្លូវក្រោយ មុនពេលបត់។ ម្យ៉ាងទៀត អ្នកអាចប្រើ GPS លើ smartphone ដើម្បីមើលផែនទី បានម៉ាអេម។

កាន់តែពិសេសទៀត វាក៏មានភ្លើងឡាស៊ែរ ៤ គ្រាប់ ដើម្បីឲ្យអ្នកបើកបរ យានយន្តផ្សេងៗ មើលឃើញកង់ចៀសវាង គ្រោះថ្នាក់ ជាយថាហេតុ។ ឯភ្លើងមុខវិញ នឹងបិទបើកដោយស្វ័យប្រវត្តិ អាស្រ័យលើស្ថានភាពពន្លឺ។ មានន័យថា វានឹងភ្លឺ ពេលមេឃងងឹត ឬជិះចូល ទីកន្លែងងងឹត។ តួកង់ប្រើអាលុយ មីញ៉ូមស្រាលធានាថា មិនឆ្លងភ្លើង ឬឆក់អគ្គិសនី ដោយប្រការណាមួយ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជារាងគំរូ ចេញដោយផ្នែកឌីហ្សាញ របស់ Samsung ប៉ុណ្ណោះ មិនទាន់ដឹងថា វានឹងចេញ ពិតប្រាកដ ឬយ៉ាងណាឡើយ ៕