Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi អាច​នឹង​បញ្ចេញ​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​បត់​នៅ​ក្នុង​ឆ្នាំ​នេះ?

  • Print

ប្រិយមិត្តអ្នកអាន សូមត្រៀមឲ្យហើយ ដោយសារក្នុងឆ្នាំ 2019 នេះ បច្ចេកវិទ្យាផ្នែកខាងស្មាតហ្វូន

ក៏កាន់តែរីកចម្រើនឡើង ហើយយើងនឹងអាចបានឃើញ ស្មាតហ្វូនរូបរាងប្លែកៗជាងឆ្នាំ 2018 ទៅទៀត។ ដោយក្នុងរយៈពេលឆ្នាំ 2019 នេះ មើលទៅក្រុមហ៊ុន Xiaomi ហាក់ដូចជាអាច នឹងដាក់បញ្ចេញ ស្មាតហ្វូនអេក្រង់បត់ ដើម្បីប្រយុទ្ធជាមួយ ក្រុមហ៊ុន Samsung ផងដែរ។

វីដេអូមួយក្នុងកម្មវិធីបណ្ដាញសង្គម Twitter ដែលបានបង្ហោះដោយលោក Evan Blass (ជាអ្នកពូកែ ចែក ចាយព័ត៌មានលេចធ្លាយដ៏ល្បីឈ្មោះ) បានអះអាងថា នៅក្នុងវីដេអូនោះ គឺជាស្មាតហ្វូនអេក្រង់បត់របស់ ក្រុមហ៊ុន Xiaomi ហើយក៏បានបង្ហាញអំពី លក្ខណៈពិសេសនៃអេក្រង់បត់ នោះថែមទៀតផង។ ខុសពី ស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Samsung ដែលមានអេក្រង់មួយ នៅខាងក្រៅ ហើយតម្រូវ ឲ្យ អ្នក បើកឬបត់ ដូចជាសៀវភៅដើម្បីទទួលបាន អេក្រង់ធំនៅខាងក្នុង ដោយឡែក ស្មាតហ្វូនអេក្រង់បត់ របស់ ក្រុមហ៊ុន Xiaomi វិញគឺដូចជាមានអេក្រង់ 3 ដាក់បញ្ចូលគ្នា នឹងធ្វើឲ្យទទួលបានអេក្រង់ដ៏ធំមួយ ហើយ អ្នកអាចបត់អេក្រង់ទាំង 2 នៅសងខាង នៅពេលដែល អ្នកចង់ប្រើប្រាស់លើអេក្រង់តូច។

 

ក្រុមហ៊ុន Xiaomi មានគំនិតលើការ ផលិតស្មាតហ្វូនអេក្រង់បត់ ចាប់តាំងពីឆ្នាំ 2016 មកឯណោះ បើយោង ទៅតាមពាក្យចចាមអារ៉ាម ដោយនេះគឺជាលើកដំបូង ដែលយើងបានឃើញ វីដេអូបង្ហាញអំពី ការចុច ដោយ ផ្ទាល់ដៃ របស់ស្មាតហ្វូនមួយនេះផងដែរ។ ក្រៅពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Xiaomi យើង ក៏អាចឃើញស្មាតហ្វូន ដែលមានអេក្រង់ផលិតដោយ ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន Huawei ដែលសុទ្ ធតែមានគម្រោង ក្នុងដាក់ចេញទៅលើទីផ្សារក្នុងឆ្នាំ 2019 នេះថែមទៀតផង។

***សូមទស្សនាវីដេអូខាងក្រោយដែលបង្ហាញអំពីស្មាតហ្វូនអេក្រង់បត់របស់ Xiaomi៖


សរុបមក ក្នុងឆ្នាំ 2019 នេះគឺពិតជាពិសេសជាងឆ្នាំ 2018 ច្រើន ដោយយើងអាចនឹងឃើញ មានក្រុម ហ៊ុនផលិតស្មាតហ្វូនជាច្រើន ខិតខំបញ្ចេញស្មាតហ្វូនប្លែកៗ ដែលអាចឲ្យយើង ទទួលបាន បទ ពិសោធន៍ ថ្មីមួយ ក្នុងការប្រើប្រាស់ស្មាតហ្វូនថែមទៀតផង។

ដកស្រង់ចេញពីhttp://cambo-report.com/article/15012