Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការហើយ! Galaxy F របស់ Samsung នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ នេះ

  • Print

ដូចអ្វីដែលក្រុមហ៊ុន Samsung បានសន្យាចំពោះអតិថិជនរបស់ខ្លួន ក្នុងការនាំមកនូវកំពូលស្មាតហ្វូនដំបូង

គេបំផុតរបស់ខ្លួន ដែលមានសមត្ថភាពអាចកាច់បត់អេក្រង់បាន ដែលមានឈ្មោះថា Galaxy Fមកកាន់ ទី ផ្សារនាឆ្នាំ ២០១៩ នេះ ទីបំផុតក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ បានលាតត្រដាងឲ្យ ពិភពលោក បាន ដឹងនូវការមកដល់របស់វាហើយ។ បើយោងតាមប្រភពព័ត៌មានអន្តរជាតិ ជាច្រើនបាន ចុះផ្សាយបាន ឲ្យ ដឹងថា Samsung បានចាប់ផ្ដើមឡើងស្លាកយីហោ ជាច្រើនកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែល រំ លេ ចជាមួយតួអក្សកូរ៉េ បកជាភាសាអង់គ្លេសថា The Future Unfolds ឬអនាគតនៃការបង្ហាញ ត្រៀមនឹង ប្រព្រឹត្តិណ៍ ទៅនាថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះឯង។

គួររំលឹកផងដែរថា Galaxy F ត្រូវបានប្រកាសឲ្យពិភពលោកបានដឹងកាលពីខែធ្នូ ចុងឆ្នាំ ២០១៨ កន្លងទៅ ដែលកាលនោះ Samsung បានបង្ហើបឲ្យដឹងអំពីលក្ខណៈសម្បត្តិរបស់វាបន្តិច បន្តួចប៉ុណ្ណោះ ហើយវាក៏ បាន បង្ហាញ ខ្លួនម្ដង ទៀតក្នុងព្រឹត្តិការណ៍ CES រហូតដល់ CES បានបញ្ចប់ ទីបំផុត Samsung បានត្រៀម ខ្លួនរួចរាល់ក្នុងការប្រកាសចេញលក់នូវស្មាតហ្វូនបត់អេក្រង់បានដំបូងគេរបស់ខ្លួនពេញលក្ខណៈហើយ។ យ៉ាងណាក៏ដោយ សម្រាប់ឈ្មោះពិតប្រាកដរបស់វា និងកម្លាំងជាក់ស្ដែង យើងក៏មិនទាន់បាន ដឹងច្បាស់ ដូចគ្នា អាច Samsung ដាក់ឈ្មោះឲ្យថ្មីក៏ថាបាន ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នានាខែក្រោយ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15066