ទីក្រុងបុរាណ ចំនួនបី របស់ប្រទេស មីយ៉ាន់ម៉ា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ដោយ យូណេស្កូ
- Details
- Category: Other News
រ៉ង់ហ្គូន៖ បើតាមសារព័ត៌មាន ក្នុងស្រុករបស់ មីយ៉ាន់ម៉ា បានដកស្រង់សម្តីរបស់ មន្រ្តីអង្គការ យូណេស្កូ នៅថ្ងៃចន្ទនេះថា ទីក្រុងបុរាណ ចំនួនបី របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ជាលើកដំបូង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែក តាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការ អង្គការវប្បធម៌ វិទ្យាសាស្រ្ត និងអប់រំរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ថា ទីក្រុងបុរាណ ចំនួនបីនោះ រួមមានទីក្រុង ហាន់លីន, ទីក្រុង បេកថាណូ និងទីក្រុង ស្រី គីត្រា ដែលជញ្ជំាង ធ្វើអំពីឥដ្ឋ និងមានគូរទឹក ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក អំឡុងកិច្ចប្រជុំលើកទី៣៨ នៃគណៈកម្មាធិការ ដែលបានធ្វើឡើង នៅទីក្រុងដូហា ប្រទេស ហ្គាតា។ ពាក់ព័ន្ធនឹង ការដាក់បញ្ចូលនេះ មីយ៉ាន់ម៉ា ក៏បានស្នើសុំផងដែរ កាលពីឆ្នាំ១៩៩៦។
ទីក្រុងបុរាណ ទំាងបីនោះ មានទីតំាងស្ថិតនៅតំបន់ ដែលមានប្រព័ន្ធ ទឹកស្រោចស្រព ធំល្វឹងល្វើយ ស្ថិតនៅតំបន់ស្ងួត នៃទន្លេ Ayeyawaddy River Basin និងបានឆ្លុះបញ្ចំាងពី ព្រះរាជាណាចក្រ Pyu ដែលមានការរីក ចម្រើនកាលពី ១.០០០ឆ្នាំមុន រវាងឆ្នាំ២០០ មុនគ.ស និងឆ្នាំ៩០០ នៃគ.ស៕