Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Marvel ទើប​នឹង​បើក​គេហទំព័រ​ដ៏​ប្លែក​មួយ សម្រាប់​ផ្សព្វ​ផ្សាយ​រឿង Captain Marvel របស់ខ្លួន!

  • Print

សម្រាប់ប្រិយមិត្តអ្នកអានដែលបានតាមដានខ្សែភាពយន្ដរបស់ផលិតកម្ម Marvel Studios ប្រាកដជាដឹងថា

Captain Marvel គឺជារឿងប្រភេទវីរបុរស (Superhero) ថ្មីមួយទៀតដែលក៏ស្ថិតក្នុងលក្ខណៈខ្នាតធំ និងចំ ណាយថវិកាអស់ជាច្រើនទៅលើការថតថែមទៀតផង។ ដោយខុសពីរឿងវីរបុរសដទៃទៀតរបស់ Marvel Studios ចំណែកឯ Captain Marvel គឺត្រូវបានកំណត់ឲ្យស្ថិតនៅក្នុងទសវត្សឆ្នាំ 1990s វិញ ដូច្នេះ ហើយ បានជាក្រុមការងាររបស់ Marvel ក៏មានកំនិតមួយក្នុងការឌីហ្សាញគេហទំព័រឲ្យ Captain Marvel មាន រូបរាងដូចទៅក្នុងសម័យនោះ និងដើម្បីឲ្យមានភាពទាក់ទាញផងដែរ។

សម្រាប់លទ្ធផលដែលទទួលបានវិញនោះ គឺថាគេហទំព័រអំពីរឿង Captain Marvel នេះពិតជាដូច ទៅ នឹង ការរចនា កាលពីជំនាន់ទសវត្សឆ្នាំ 1990s មែន ហើយមើលទៅក៏ប្លែកក្នែកយ៉ាងដែរ និងអាច មាន អ្នក ចូលទស្សនាច្រើនថែមទៀតផង។ ចំណែកឯអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅលើផ្នែករូបភាពមាន ចលនាប្រភេទ Amination បូករួមទាំង GIFs ជាច្រើន ហើយពុម្ពអក្សរក៏មានពណ៌ភ្លឺៗ និងថែមទាំង មាន រូបភាពលោតចេញមកសម្រាប់ឲ្យអ្នកចុចផងដែរ។ ប្រាកដណាស់ ត្រឹមតែគេហទំព័រមួយប៉ុណ្ណោះ មិនអាច មានប្រសិទ្ធភាពក្នុងការធ្វើឲ្យ មនុស្យចង់ទៅមើលខ្សែភាពយន្ដ Captain Marvel នេះឡើយ ក៏ប៉ុន្ដែនេះ ក៏ជាវិធីសម្រាប់ផ្សាយពាណិជ្ជកម្មមួយដ៏ប្លែក និងល្អម៉្យាងដែរ ដោយអាចឲ្យត្រូវជាមួយសាច់រឿង ហើយ អាចធ្វើឲ្យអ្នកគាំទ្រាកាន់តែពេញចិត្តថែមទៅទៀត។

 

***ដើម្បីទៅកាន់គេហទំព័រ Captain Marvel សូមចុចទីនេះ

សរុបមក គេហទំព័រសម្រាប់ខ្សែភាពយន្ដ Captain Marvel ដែលមានការរចនាដូចកាលពីជំនាន់ទសវត្សឆ្នាំ 1990s នេះ គឺពិតជាបានរំលឹកទៅដល់ កាលពីជំនាន់ធ្វើការកសាងគេហទំព័រ ដោយប្រើប្រាស់កម្មវិធី Adobe PageMill និង HTML 1.0 ថែមទៀតផង ហើយចំណែកឯខ្សែភាពយន្ដ Captain Marvel វិញ នឹងត្រូវបានចាប់ផ្ដើមចាក់បញ្ចាំងក្នុងរោងកុននានា ក្នុងថ្ងែទី 8 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15289