ផ្លូវការហើយ! Apple បានកំណត់យកថ្ងៃ 25 មីនានេះ ដើម្បីដាក់បង្ហាញសមិទ្ធផលថ្មីរបស់ខ្លួន
- Details
- Category: Other News
ប្រហែលជាជាងពីរសប្តាហ៍មុន យើងធ្លាប់បានចុះផ្សាយនូវដំណឹងមួយ ដែលប្រភពបរទេសបានលើកឡើងថា ក្រុមហ៊ុន Apple អាចនឹង
កំណត់យកថ្ងៃទី 25 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ ដើម្បីប្រារព្ធនូវព្រឹត្តិការណ៍មួយ សម្រាប់ដាក់បង្ហាញសមិទ្ធផលថ្មី អោយមនុស្សលើ ពិភពលោក បានឃើញជាផ្លូវការ។ ចំពោះសមិទ្ធផលថ្មីៗ ដែលត្រូវបានគេរំពឹងថា វាអាចនឹងលេចឡើងមក នៅក្នុងពេលនោះ រួមមាន TV Service, Subscription Video Services និងអាចមានបង្អែមលាងមាត់ផ្សេងៗទៀត ដូចជាកាសឥតខ្សែ AirPods ជាដើម។
យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ យើងបានទទួលព័ត៌មានច្បាស់ការមួយមកហើយ ជាការបញ្ជាក់ផ្លូវការ ពីខាងក្រុមហ៊ុន Apple ទៅលើថ្ងៃ ប្រារព្ធព្រឹត្តិការណ៍ធំមួយនេះ។ ជាការពិតណាស់ តាមរយៈ Poster ជាលិខិតអញ្ចើញមួយ គឺបានបញ្ជាក់ថា នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងចាប់ផ្តើមបើកព្រឹត្តិការណ៍ It’s Show Time ដើម្បីដាក់បង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងសេវាកម្ម Media ថ្មី អោយអ្នករាល់គ្នាបានឃើញ ជាផ្លូវការ ពិតប្រាកដមែនហើយ។ ចំពោះទីតាំងវិញ នឹងធ្វើឡើងនៅក្នុងអាគាររបស់ Steve Jobs ស្ថិតក្នុងបរិវេណ Apple Park ដ៏ធំរបស់ខ្លួន វេលាម៉ោង 10:00 AM (ជាម៉ោងនៅស្រុកគេ)។ សម្រាប់ Media Services ថ្មីៗទាំងនោះ អាចមានដូចជា News Magazines service, TV Streaming Service និង Subscription Video Services ជាដើម ហើយ អាច មានផលិតផលផ្សេងៗទៀត ដែលអ្នកអាចនឹងពេញចិត្ត ជាក់ជាមិនខាន។
អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកគាំទ្រផលិត Apple អាចកត់ចំណាំថ្ងៃហ្នឹងទុកបាន ដើម្បីទស្សនាការបង្ហាញ នូវសមិទ្ធ ផល ថ្មី ជាផ្លូវការ។ យ៉ាងណា សម្រាប់ផលិតផលច្បាស់ការ ដែលនឹងបង្ហាញវត្តមានមកនោះ យើងនឹងបានឃើញដោយខ្លួនឯងផ្ទាល់ ពី ការ ប្រកាសចេញដោយ Apple។
ដកស្រង់ចេញពីhttp://www.cambo-report.com/article/15553