Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រក​ឃើញ​ជើង​ឯក​​​ការ​ប្រកួត​វាយ​កូន​​បាល់​អន្តរជាតិ ​U18 ​សប្ដាហ៍​ទី​១

  • Print

ការប្រកួត កីឡាវាយកូនបាល់ អន្តរជាតិ កម្រិតយុវជន ក្រោមអាយុ១៨ ឆ្នាំ ដែលមាន ១៩ប្រទេស ចូលរួមបាន រកឃើញ ជើងខ្លាំង សម្រាប់សប្ដាហ៍ ទី១ហើយ កាលពីព្រឹកមិញ នេះនៅទីលាន CCC។

វាយគូនារី លេខ១ បានទៅកីឡាការិនី មកពីជប៉ុន Ando Yuki និងដៃគូ Saigo Rina ដោយយកឈ្នះ កីឡាការិនី មកពីជប៉ុន IT O Shiori និង Oyama Saki ២-០(៦-១)(៦-១)។ វាយគូបុរសលេខ ១បានទៅកីឡាករ Chin Christian Didier និងIsai Chang Lin ដោយយកឈ្នះដៃគូ Garcia Dalisay D (ហ្វីលីពីន) និង Mooraj Ali (ប៉ាគីស្ថាន)ក្នុងលទ្ធផល ២-០(៦-២)(៦-៤)។ វាយទោលនារីជើងឯក បានទៅកីឡាការិនី Ando Yuki ដោយយកឈ្នះ ដៃគូជនជាតិ ជប៉ុនដូចគ្នា Saigo Rina ២-០(៦-៣)(៦-១)។ វាយទោលបុរស ជើងឯក បានទៅកីឡាករ មកពីកូរ៉េខាងត្បូង Kim Jaewoo ដោយឈ្នះដៃ គូមកឆៃនីសតៃប៉ិ Tsai Chang-Lin ២-០(៦-២)(៦-១)។ សូមបញ្ជាក់ថា ការប្រកួត ព្រឹត្តិការណ៍ អន្តរជាតិ ខាងលើត្រូវ បានបែងចែក ជាពីរសប្ដាហ៍ ហើយសប្ដាហ៍ ទី២ បានចាប់ផ្ដើម ប្រកួតជម្រុះកាលពី ព្រឹកមិញនេះ ផងដែរ៕

ដកស្រង់ពី៖ Sabay