Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ ដាក់មន្រ្តីនគរបាល ជាន់ខ្ពស់ ៣៤រូបឲ្យចូលនិវត្ត

  • បោះពុម្ព

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យ ដាក់មន្រ្តី នគរបាលជាតិ ៣៤ រូប ចាប់ពីផ្កាយ១ រហូតដល់ ផ្កាយ៤ ឲ្យចូលនិវត្ត ចាប់ពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះតទៅ។

យោងតាម ព្រះរាជក្រឹត្យ បានបង្ហាញថា មន្រ្តីនគរបាល ដែលត្រូវត្រាស់បង្គាប់ ឲ្យចូលនិវត្ត មានអគ្គស្នងការរង នគរបាលជាតិ ចំនួន ៣រូប ស្នងការរងនគរបាល រាជធានីភ្នំពេញ មួយរូប ស្នងការរងខេត្ត ស្ទឹងត្រែង មួយរូប ក្រៅពីនោះ គឺសុទ្ធតែជា មន្រ្តីនគរបាល មានតំណែងជា ប្រធាន និង អនុប្រធាន នាយកដ្ឋាន។

ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសផ្សព្វផ្សាយ កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ សូមអានព្រះរាជក្រឹត្យ ព្រះមហាក្សត្រ និងឈ្មោះមន្រ្តី នគរបាលទាំង ៣៤រូប ដែលត្រូវបាន ត្រាស់បង្គាប់ ឲ្យចូលនិវត្ត៕

ដកស្រង់ពី : ដើមអម្ពិល