ផ្សាយផ្ទាល់


បណ្តាញសង្គម

ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានប្រកាសលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

អាន​បន្ត៖ ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា...

ក្រសួងរៀបចំដែនដី នឹងរៀបចំបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន៕

អាន​បន្ត៖ ក្រសួងរៀបចំដែនដី នឹងរៀបចំបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ,...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមករា...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃ នៅលើថ្នាលធនាគារជាតិនៃកម្ពុជា ក្នុងទំហំជាង ៥០០លានដុល្លារ នៅឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃ នៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP) ក្នុងទំហំ ២ ១១៤ ០០០ លានរៀល ដែលស្មើនឹងប្រមាណជាង ៥០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការបោះផ្សាយលក់មូលបត្ររដ្ឋ...

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីណែនាំ ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ តាមរយៈសេចក្ដីណែនាំបានបញ្ជាក់ថា យោងតាមសារាចរលេខ ២០សរ. ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍។

អាន​បន្ត៖ ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហាមឃាត់ការនាំចូល ចែកចាយ ដំឡើង...

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់សង្កាត់ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែមករា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់សង្កាត់ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមករា...

ក្រសួងមហាផ្ទៃ៖ គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៣៧.៤២៣នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មាន៖ គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៣៧.៤២៣នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមជនភៀសសឹក សរុបជាង ៦សែន៤ម៉ឺននាក់ មាន២០៤.៨៤៤នាក់ទៀត បន្តស្នាក់នៅជំរំ៕

អាន​បន្ត៖ ក្រសួងមហាផ្ទៃ៖ គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦...

បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ឱ្យចូលសិក្សា ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រនគរបាល

(ដីឥដ្ឋ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការ ការជ្រើសរើសនិស្សិត អាហារូបករណ៍ឱ្យចូលសិក្សា ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ជំនាន់ទី ៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី ១៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ។

អាន​បន្ត៖ បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា...

ធនាគារជាតិនៃកម្ពុជា សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការលើកលែងទូទាត់សងឥណទានពីអតិថិជន ដល់ជូនយោធិនជួរមុខជាមុនសិន

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការ លើកលែងទូទាត់សងឥណទានពីអតិថិជន ផ្ដល់ជូនយោធិនជួរមុខជាមុនសិន ដើម្បីលើកទឹកចិត្ត យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ។

អាន​បន្ត៖ ធនាគារជាតិនៃកម្ពុជា សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព...

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

អាន​បន្ត៖ ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី...

ក្រសួងអប់រំ ប្រកាសបើកដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាក្នុងខេត្តកោះកុង និងរៀបចំលេណដ្ឋាននៅតាមសាលា ដើម្បីអាចរៀនរស់ក្នុងសង្គ្រាម (Video inside)

(កោះកុង)៖ ដោយសភាពការណ៍ព្រំដែនមានសភាពប្រសើរក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងបទឈប់បាញ់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ ចូលបម្រើការងារនៅអង្គភាពវិញ និងសាលារៀនទាំងអស់ដែលបានផ្អាក ដំណើការបង្រៀន និងរៀនបណ្តោះអាសន្ន ត្រូវបើកដំណើរការបង្រៀន រៀនឡើងវិញ រៀបចំដឹកលេណដ្ឋាន (ត្រង់សេ) រួមមួយនៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាម ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ៕

អាន​បន្ត៖ ក្រសួងអប់រំ ប្រកាសបើកដំណើរការបង្រៀន និងរៀនឡើងវិញ...

ក្រសួងអប់រំ ប្រកាសបើកដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សា ក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (Video inside)

(ភ្នំពេញ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការបង្រៀន និងរៀន ឡើងវិញ សម្រាប់គ្រឹះស្ថានក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ តទៅ។

អាន​បន្ត៖ ក្រសួងអប់រំ ប្រកាសបើកដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សា...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕