Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: ក្រសួងសុខាភិបាល៖ ១០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី១០នាក់ (ករណីនាំចូល៤នាក់ និងឆ្លងសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៥នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ

រយៈពេល១០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក ដែលកម្ពុជាមិនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១០នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៦នាក់, អ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧២៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៧២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពី៖FreshNews