Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២, អាចមានភ្លៀងក្នុងកម្រិតខ្សោយ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

* ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

* នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។

៣៖ តំបន់មាត់សមុទ្

រ * សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C

* នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ៕

ដកស្រង់ពី៖FreshNews