Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២, អាចមានភ្លៀងធ្លាក់ពីកម្រិតពីខ្សោយទៅមធ្យម

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖

* ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ

* ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម

* ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C

* អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

* អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៨-២១°C គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕

ដកស្រង់ពី៖FreshNews