Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ, អាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើន

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C

* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕

ដកស្រង់ពី៖FreshNews