Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២០៤នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍១៩៥នាក់), ជាសះស្បើយ១៥៧នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ២០៤នាក់

ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៩៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៥៧នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ គិតពីថ្ងៃទី៥ ខែមករាមកមានរយៈពេល៤៣ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានអ្នកស្លាប់ដោយជំងឺនេះ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៤,៣៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៩,៣៥៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពី៖sabay