Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែមីនា, អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ពីកម្រិតខ្សោយទៅបង្គួរដោយអន្លើ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២។

ក្នុងអំឡុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលដូចតទៅ៖

* ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមក ពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។

* ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

* អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C

* អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C

* អាចមានភ្លៀង លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ

ដកស្រង់ពី៖FreshNews