Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកឧត្តមស្នងការនគរបាលខេត្តកោះកុង ដឹកនាំមន្ត្រីនគរបាលចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៥សេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ ឬដូសជំរុញ។ លោកឧត្តមសេនីយ៍

  • បោះពុម្ព

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ ឬដូសជំរុញ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងថា ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនឯងផង ក្រុមគ្រួសារផង និងកុំឲ្យមានឆ្លងចូលក្នុងសហគមន៍ផងដែរ។

លោកក៏បានលើកឡើងផងដែរថា ប្រទេសជាតិមានសន្តិភាព មានសេរីភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ ស្ថេរភាពនយោបាយ ដែលទាំងនេះស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោបានខិតខំស្វែងរកគ្រប់មធ្យោបាយគ្រប់កាលៈទេសៈ ដោយមិនគិតពីភាពនឿយហត់ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ។

លោកស្នងការ បានបន្តថា ពេលនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចាក់វ៉ាក់រួចរាល់គ្រប់គ្នាហើយ ថ្ងៃបន្តក្រុមលោកគ្រូពេទ្យនឹងចុះទៅចាក់វ៉ាក់សាំងកូវីដ១៩ តាមបណ្តាស្រុករហូតដល់ប៉ុស្តិ៍មូលដ្ឋានបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានសំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ និងប្រជាពលរដ្ឋអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ដោយមិនចំណាយថវិកាឡើយ៕