Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកខុទ្ទកាល័យសម្តេច ហេង សំរិន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា តាមការអំពាវនាវសម្តេចតេជោ ក្រោយជំងឺកូវីដអូមីក្រុងបំប្លែងថ្មីកើតមានឡើង

  • បោះពុម្ព

លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេល ស្រុកពញាក្រែក នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន០៣ គឺវត្តស្រះ វត្តស្ទឹង និងវត្តពពេល ស្ថិតក្នុង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក កែវ ពិសិដ្ឋ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាវត្តនានា ជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល ៣ខែនេះ។

ក្នុងពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនលោកនិងគ្រួសារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួមផងដែរ។

ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោក កែវ ពិសិដ្ឋ បានធ្វើការសំណេះសំណាលសួរសុខទក្ខ ព្រមទាំងអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ពិសេសថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ។

លោក កែវ ពិសិដ្ឋ បានលើកឡើងថា រយៈពេលចុងក្រោយនេះកូវីដកូវីដ-១៩ ចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ ហើយសម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួនជានិច្ច។

សូមបញ្ជាក់ថា ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលលោក កែវ ពិសិដ្ឋ នាំយកទៅវេរប្រគេនវត្តទាំង០៣ រួមមានវត្តស្រះ វត្តស្ទឹង និងវត្តពពេល ក្នុងមួយៗវត្ត ទទួលបានទៀនវស្សា១គូ សាដក អង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស តែ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ អំបិល ប្រេងក្រឡា និងបច្ច័យផងដែរ៕