Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រីបណ្ឌិត ម៉ែន សំអន បន្តទទួលអំណោយសប្បុរធម៌សម្រាប់ជួយជនរងគ្រោះ និងអ្នកផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង

  • បោះពុម្ព

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលអំណោយសប្បុរធម៌ពីលោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់លោក អៀង ពិសិដ្ឋ ដែលបានឧបត្ថម្ភអង្ករ២០តោន ជួយដល់មូលដ្ឋានខេត្តស្វាយរៀង។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញអំពីសាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកសកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឱ្យក្រុមហ៊ុន កាន់មានតែមានការរីកចម្រើន និងទទួលបានការគាំទ្រលើវិស័យ សំណង់ ស្ពាន និងផ្លូវបេតុង នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យសំណង់៕