បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៤.០លាននាក់ និងស្លាប់៣៥.៥ម៉ឺននាក់
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៥ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៩៦,២០៥នាក់ (ស្លាប់ ៤៣,១១០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៣៤,៣៥៧នាក់ (ស្លាប់ ១៥៧,៤៥៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៦៨,៣៩៤នាក់ (ស្លាប់ ៣៦,១៨៥នាក់)
* ថៃ ឆ្លងចំនួន ៤,៦៤៣,០១២នាក់ (ស្លាប់ ៣២,១៦៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៦៧,០៧១នាក់ (ស្លាប់ ៦១,៥១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨២៧,២២៩នាក់ (ស្លាប់ ១,៥៨៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៥៧៣នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៣,៥៩១នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៤៩៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕