Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅក្នុងសប្តាហ៍នេះ មិនមានភ្លៀងធ្លាក់ថែមមកទៀតទេ ធាតុអាកាស មិនចុះត្រជាក់ដែរ JAN 16, 2023

  • បោះពុម្ព

ភ្នំពេញៈ ស្ថានភាពអាកាសធាតុ នៅក្នុងសប្តាហ៍នេះ មិនមានភ្លៀងធ្លាក់ ថែមមកទៀតទេ ខ្យល់មូសុងឦសាន ស្ទើរតែគ្មានឥទ្ធិពល ការចុះត្រជាក់ មានតែពេលព្រឹក នៅតំបន់ភ្នំ ជាមួយនឹងការចុះអ័ព្ទខ្លាំង ពេលព្រឹក នៅតំបន់ខ្លះ។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថាៈ ស្ថានភាពអាកាសធាតុ នៅក្នុងសប្តាហ៍នេះ មិនមានភ្លៀងធ្លាក់ ថែមមកទៀតទេ ហើយសីតុណ្ហភាព ក៏បន្តកើនឡើងខ្ពស់បន្តិចដែរ។

អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទន្ទឹមនឹងការមិន មានភ្លៀងធ្លាក់នេះ ធាតុអាកាសត្រជាក់ មានតែនៅពេលព្រឹក និងមានតែនៅតំបន់ភ្នំ ជាមួយនឹងការចុះអ័ព្ទខ្លាំង នៅពេលព្រឹក។ មូសុងឦសាន នៅពេលនេះ ស្ទើរតែមិនមានឥទ្ធិពល ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលនេះ ទទួលឥទ្ធិពលទ្រនុងសម្ពាធ ខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយ ទៅមធ្យម នាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ដោយអន្លើ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបនេះ ធ្វើឲ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀង ធ្លាក់ខ្សោយ ដោយអន្លើ ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ១៩ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។

អាចមានភ្លៀងធ្លាក់ខ្សោយ ដោយអន្លើ។ ធាតុអាកាស អាចចុះត្រជាក់ក្នុងកម្រិតខ្សោយមានតែនៅពេលព្រឹក។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ខ្សោយ ដោយអន្លើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា