កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ១ នាក់, ជាសះស្បើយ ៣ នាក់
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧០៦ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៤៧ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
ដកស្រង់ពី៖ រស្មីកម្ពុជា