Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅថ្ងៃទី២៦និង២៧ខែកុម្ភៈសីតុណ្ហភាពអាចចុះទាបជាងពេលនេះពី៣ទៅ៤អង្សាសេ

  • បោះពុម្ព

ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែកុម្ភៈថាព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលនេះទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ធ្វើឱ្យសីតុណ្ហភាពអប្បបរមាចុះទាប បំផុតត្រឹមរង្វង់១៩អង្សាសេ សីតុណ្ហភាពអតិបរមាខ្ពស់បំផុតក្នុងរង្វង់៣៤អង្សាសេ និង អាចមានភ្លៀងធ្លាក់មិនស្មើតិចតួចនៅគ្រប់តំបន់។

 

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២០ទៅ២២អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ហើយនៅចុងខែ ពោលគឺនៅថ្ងៃទី២៦និង២៧ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២ទៅ៣អង្សាសេនៅវេលាព្រឹកនិងយប់។

នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៩ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ នៅថ្ងៃទី២៦និង២៧ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី៣ទៅ៤អង្សាសេ នៅវេលាព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២០ទៅ២២អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេនិងអាចមានភ្លៀងធ្លាក់តិចតួច៕

ដកស្រង់ពី៖ រស្មីកម្ពុជា