Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងរលឹម ពេញមួយថ្ងៃទី៣១ ខែមីនា

  • បោះពុម្ព

ភ្នំពេញៈ ស្ថានភាពធាតុអាកាស ចាប់ពីយប់ថ្ងៃទី៣០ ខែមីនា រហូតដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ខែមេសា អាចនឹងមានភ្លៀងធ្លាក់ រាយប៉ាយគ្រប់ទីកន្លែង នៅក្នុងប្រទេស ជាពិសេសខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តព្រះសីហនុនិងខេត្តកោះកុង នឹងមានភ្លៀងរលឹម ជាមួយផ្ទៃមេឃ មានសភាព អាប់អួរ ពេញមួយថ្ងៃទី៣១ ខែមីនា។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ថាៈ ចាប់ពីយប់នេះ (៣០មីនា) រហូតដល់វេលារំលងអធ្រាត្រ ចូលថ្ងៃទី០១ ខែមេសា អាចនឹងមានភ្លៀង ធ្លាក់រាយប៉ាយគ្រប់ទីកន្លែង នៅទូទាំងប្រទេស ក្នុងកម្រិតពីតិច ទៅបង្គួរ ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ បណ្តាខេត្តជាប់មាត់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង អាចនឹងមានភ្លៀងរលឹម ពេញមួយ ថ្ងៃទី ៣១ ខែមីនា ស្អែកនេះ ជាមួយនឹងផ្ទៃមេឃ មានសភាពអាប់អួរ។

ឯរាជធានី និងខេត្តផ្សេងទៀត ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ថែមទៀត ក្រោយពីមានភ្លៀង ធ្លាក់រាយប៉ាយ មិនស្មើ នៅលើបណ្តាខេត្តជា ច្រើន ក្នុងរយៈពេលពីរថ្ងៃនេះរួចមក។ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានជូន ដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៩ខែមីនា ដល់ថ្ងៃទី៤ ខែមេសាថាៈ ព្រះរាជាណាចក្រកម្ពុជា នៅអំឡុងពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ទទួលឥទ្ធិពល ខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែមេសា ទទួលឥទ្ធិពលជ្រលងសម្ពាធទាប ខ្សោយ ពីប្រទេសចិន ធ្វើឱ្យមានភ្លៀងធ្លាក់ មិនស្មើ កើតមាននៅគ្រប់តំបន់។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ ។

អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ ក្នុងបរិមាណបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា