Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែមេសា ឆ្នាំ២០២៣

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

 

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C

* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។

បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C

* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។

បន្ទាប់ពីនោះបរិមាណភ្លៀង និងកើតឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដកស្រង់ពី៖ Fresh New